ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយប្រាក់ ១២,១លានដុល្លារ ដើម្បីជួយស្ត្រីក្នុង វិស័យពីរដែលត្រូវសម្រាលកូន ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគេ ដែលជាផ្នែកមួយ នៃសំណាញ់សុវត្ថិភាពសង្គមដែលរដ្ឋាភិបាលកំពុងដាក់ចេញ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយប្រាក់ ១២,១លានដុល្លារ ដើម្បីជួយស្ត្រីក្នុង វិស័យពីរដែលត្រូវសម្រាលកូន ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគេ ដែលជាផ្នែកមួយ នៃសំណាញ់សុវត្ថិភាពសង្គមដែលរដ្ឋាភិបាលកំពុងដាក់ចេញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា គោលនយោនបាយជាតិគាំពារសង្គម ដែលរាជរដ្ឋាភិបាល បានពិនិត្យទៅលើលទ្ធភាពថវិការដ្ឋ ឥឡូវនេះស្ត្រីដែល ស្ថិតនៅក្នុងក្របខណ្ឌរដ្ឋផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធសរុប ៩២,១៩៨នាក់ ក្នុង នោះរដ្ឋបាលស៊ីវិលមាន ៨២,៥១៧នាក់។
នៅរដ្ឋបាលកណ្តាលមាន ១៦,៥០៣នាក់ និងជំនាញថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញនានា ៦៦,៦១៤នាក់ នគរបាល ៣៨៧៥នាក់ និងយោធា ៥៨០៦នាក់។ បើគិតពីលទ្ធភាពនៃអ្នកមានកូន គឺមិនមានកូនទាំងអស់នោះទេ គឺគិតតែក្នុងវ័យដែលត្រូវមានកូនតែប៉ុណ្ណោះ គឺមានប្រមាណ ១០ភាគរយ ហើយសម្រាប់គំរោង ចំណាយរបស់រាជរដ្ឋាភិបាល ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកា ប្រមាណ ២,១លានដុល្លារ សម្រាប់ចំណាយទៅលើស្ត្រីសម្រាលកូនជាមន្ត្រីរាជការ សម្រាប់ផ្នែកកម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអស់ប្រមាណ១០លានដុល្លារ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិបានថ្លែង ថា នេះជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ទៅលើប្រជាពរដ្ឋពិសេសស្ត្រីក្នុងផ្នែកទាំង ពីរនេះ ដែលនេះជាសំណាញ់សុវត្ថិភាពសង្គម ដែលរដ្ឋាភិបាលបាននិងកំពុងយកចិត្ត ទុក ដាក់ ហើយនេះជាគោលនយោបាយដ៏ត្រឹមត្រូវក្នុងការគាំពារសង្គម ប៉ុន្តែការចំណាយនេះ ក៏ជាសម្ពាធរបស់រដ្ឋាភិបាលដែលត្រូវពង្រីកទំហំនៃការចំណាយ។
លោកបណ្ឌិតបានបន្តថា ទោះជាយ៉ាងណាតាមរយៈ ការកែទំរង់ប្រព័ន្ឋពន្ឋដារបស់រដ្ឋាភិបាល រដ្ឋាភិបាលបានប្រ មូលថវិកាបានច្រើនជាងមុន ដើម្បីប្រើប្រាស់ក្នុងការចំណាយលើប្រាក់ខែរបស់មន្ត្រីរាជការ និងការវិនិយោគសាធារណៈផ្សេង។
លោកបន្តថា “នៅពេលប្រទេសមានការរីកចំរើន រដ្ឋាភិបាលត្រូវពង្រីកកិច្ចគាំ ពារសង្គ មពិតជារឿងត្រឹមត្រូវ និងចាំបាច់ ដើម្បីសម្រេចបានសង្គមមួយមានសុខមាលភាពល្អ និង ប្រជាជនរស់នៅប្រកបដោយភាពស៊ីវិល័យ”៕