លោកឧកញ៉ា កាង សុធី បង្ហាញពីទីតាំងដីធ្លីដែលមានឱកាស ចំណេញខ្ពស់

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញផ្នែកដីធ្លី លោកឧកញ៉ាកាង សុធីបានបង្ហាញពីទីតាំងដីធ្លី ដែលមានឱកាសចំណេញខ្ពស់ នាពេលអនាគតពីការវិនិយោគ។

អគ្គនាយកក្រុមហ៊ុនCentury21 Land Stationរូបនេះបានបង្ហើបឲ្យដឹងថា ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ៥ និងដីនៅចំណុចមួយចំនួននៃខ័ណ្ឌព្រែកព្នៅ ខ័ណ្ឌសែនសុខ មានឱកាសឡើងថ្លៃខ្ពស់នាពេលអនាគត។

លោកឧកញ៉ាបន្តថា “ជាក់ស្តែងតម្លៃដី នៅស្របមាត់ផ្លូវជាតិលេខ៦អា ដែលពីមុនតម្លៃកាក់ៗ ប៉ុន្តែពេលនេះបានកើនឡើងដល់តម្លៃខ្ទង់រយដុល្លារក្នុងមួយម៉ែត្រការ៉េ”។ លោកបន្តថា “ការវិនិយោគដីធ្លីនៅកម្ពុជា បើទិញត្រូវកន្លែង និងចំទីតាំង នឹងទទួលបានផលចំណេ​ញខ្ពស់”។

លោកឧកញ៉ារូបនេះ ក៏​បានចែករំលែកពីដីធ្លីស្ថិតនៅទីតាំងមួយចំនួន ដែលមិនគួរវិនិយោគផងដែរ ដូចជា ដីស្ថិតនៅក្បែរម៉ុងខ្មោច ដីក្បែរវត្ត ដីមានផ្លូវទ័ល ដីមានរូបរាងមិនច្បាស់លាស់ ដីមានប្រវត្តិមិនច្បាស់លាស់ ដីមានផ្លូវទំហំតូចៗ មិនគួរវិនិយោគនោះទេ ដោយសារវាប្រឈមនឹងភាពជាប់គាំង និងមិនងាយឡើងថ្លៃឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here