ស្ងាត់ៗ បុរី ប៉េង ហួត រៀបចំកម្មវិធីបើកលក់ផ្ទះគំរូជាមួយការជប់លៀងដ៏ធំ

0

រាជធានីភ្នំពេញ៖ 

កាលពីល្ងាចថ្ងៃទី13 ខែឧសភា ឆ្នាំ2023 បុរី ប៉េង ហួតបានរៀបចំកម្មវិធីជប់លៀងដ៏អធិកអធមមួយនៅផ្ទះគំរូវីឡា ឃីង អេ គម្រោង ដឹស្តា មេរាហ្កាដិន ដែលស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដោយមានការចូលរួមពីសំណាក់អតិថិជនដែលបានទិញផ្ទះក្នុងគម្រោងរបស់បុរី ប៉េង ហួត ជាច្រើនរូប។

ក្រៅពីការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត កន្លងមក កម្មវិធីជួបជុំដ៏សប្បាយរីករាយមួយនេះមានគោលបំណងសំខាន់មួយទៀត គឺការប្រកាសបើកលក់ផ្ទះគំរូគ្រប់ប្រភេទក្នុងគម្រោង ដឹស្តា មេរាហ្កាដិន ជាមួយប្រូម៉ូសិនដែលផ្តល់ជូនពិសេសបំផុតសម្រាប់តែអតិថិជនដែលទិញផ្ទះក្នុងថ្ងៃកម្មវិធីនេះប៉ុណ្ណោះ។

អ្វីដែលធ្វើឱ្យកម្មវិធីនេះកាន់តែពិសេសគឺ អតិថិជនដែលអញ្ជើញមកចូលរួមកម្មវិធីបានទទួលប័ណ្ណទឹកប្រាក់ដែលមានតម្លៃ $5,000 ភ្លាមៗ ព្រមជាមួយការពិសាភោជនាហារដ៏មានឱជារស ការប្រគំតន្ត្រីដ៏ពិរោះ និងការចាប់រង្វាន់ជាច្រើន។

គម្រោង ដឹស្តាមេរាហ្កាដិន ត្រូវបានអភិវឌ្ឍលើផ្ទៃដី 40 ហិកតា មានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពលខ្ពស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺតំបន់ផ្លូវក្រវាត់ក្រុងទី2 ដែលស្ថិតនៅជិតទីតាំងសំខាន់ៗជាច្រើនដូចជា ផ្លូវជាតិលេខ2 អាកាសយានដ្ឋានអន្តរជាតិថ្មី ផ្សារទំនើបអន្តរជាតិ សាលារៀនអន្តរជាតិ។ មិនតែប៉ុណ្ណោះ នៅក្នុងគម្រោងផ្ទាល់ក៏មានហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបដូចជាផ្លូវចេញចូលធំទូលាយ សួនច្បារដ៏វែងអន្លាយពោរពេញដោយផ្កាចម្រុះពណ៌ កន្លែងក្មេងលេងដើម្បីអភិវឌ្ឍកាយសម្បទានិងប្រាជ្ញាស្មារតីបានល្អ ក្លឹបហោស៍ដ៏ទំនើប អគារពាណិជ្ជកម្ម ផ្សារទំនើប ភីអេច មេរា និងទូដកដាក់ប្រាក់នៅជាប់ផ្លូវធំតែម្ដង។

លោកអ្នកអាចទទួលបានព័ត៌មានកាន់តែលម្អិតអំពីគម្រោងដ៏លេចធ្លោមួយនេះ ដោយគ្រាន់តែអញ្ជើញមកកាន់ការិយាល័យលក់ គម្រោង ដឹស្តា មេរាហ្កាដិន ឬទាក់ទងសហការីផ្នែកលក់ដោយផ្ទាល់តាមរយៈលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬ ចូលរួម 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth

LEAVE A REPLY

Please enter your comment!
Please enter your name here