លោកបណ្ឌិតហ៊ុន ម៉ាណែតលើកសរសើរអត្ថបទវិភាគរបស់អគ្គនាយកគេហទំព័រPropertyarea.asia

0

ដោយៈ ជេស៊ីកា

  ភ្នំពេញៈ ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី នៃគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតហ៊ុន ម៉ាណែត បានលើកសរសើរអត្ថបទវិភាគសេដ្ឋកិច្ច នយោបាយរបស់លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia។

លោកយិន លាងគង់ធ្លាប់បានផ្ញើរងត្ថបទ ជូនលោកបណ្ឌិតហ៊ុន ម៉ាណែត តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដូចជាអត្ថបទវិភាគអំពី“សេដ្ឋកិច្ចកម្ពុជា ឈានដល់ដំណាក់កាលភ្លក់រសជាតិប័រ និងតៅហ៊ូ” អត្ថបទវិភាគ “ជិតដល់ចូលឆ្នាំចិន ក្រឡេកមើលពីការប្រកៀកស្មារវាងកម្ពុជា ជាមួយចិន” អត្ថបទវិភាគ “តម្លៃសន្តិភាព ក្រោយការបញ្ចប់ស្នូរគ្រាប់កាំភ្លើងពីរទសវត្សរ៍” អត្ថបទវិភាគ “វិមានឈ្នះ ឈ្នះ តំណាងឲ្យវីរភាព និងបញ្ចប់ការបែកបាក់រយៈពេល៥០០ឆ្នាំ”។

ជាមួយគ្នានេះ លោកយិន លាងគង់ក៏បានវិភាគទាក់ទង នឹងព្រឹត្តិការណ៍ ភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិមួយចំនួនផងដែរដូចជា អត្ថបទវិភាគ “ជំនួបបងប្អូនកូរ៉េទាំងពីរ ផលប្រយោជន៍ ឥទ្ឋិពលមនោគមវិជ្ជានយោបាយ ជាអ្វីត្រូវថ្លឹងថ្លែងច្រើនជាងគេ” អត្ថបទវិភាគ “ផលប្រយោជន៍ភូមិសាស្រ្តនយោបាយ រារាំងការបង្រួបបង្រួមកូរ៉េ” អត្ថបទវិភាគ “តើជំនួបរវាងត្រាំ និងគីម ជុងអ៊ុន នឹងទទួលបានផ្លែផ្កាជាដុំកំភួនឬទេ”ជាដើម។

ក្នុងអត្ថបទមួយចំនួន លោកបណ្ឌិតហ៊ុន ម៉ាណែតបានផ្តល់មេដៃ និងអត្ថបទវិភាគមួយទៀត ត្រូវបានលោកបណ្ឌិតកោតសរសើរ ដោយសរសេរថា “អរគុណ ខ្លឹមសារមានហេតុផលសមរម្យល្អហើយ”។

តើលោកយិន លាងគង់ជាអ្នកណា?

សហស្ថាបនិកគេហទំព័រ និងជាអគ្គនាយកpropertyarea.asia និងគេហទំព័រCambodiafinancialtimes.com លោកយិន លាងគង់បានប្រឡូក ក្នុងវិស័យសារគមនាគមន៍រយៈពេលជាង២០ឆ្នាំមកនេះ បានបំពេ ញការងារនៅស្ថាប័នជាតិ អន្តរជាតិជាច្រើន រួមមានទស្សនាវដ្តីប្រជាប្រិយ កាសែតរស្មីកម្ពុជា ការសែតកោះសន្តិភាព កាសែតភ្នំពេញប៉ុស្ត៍ បំពេញការងារ ក្នុងនាមជានិពន្ឋនាយកផ្នែកសេដ្ឋកិច្ច វិភាគនយោបាយ និងសេដ្ឋកិច្ច នៅស្ថានីយ៍ទូរទស្សន៍BTV ដែលជាបុត្រសម្ព័ន្ឋមួយរបស់ក្រុមហ៊ុនបាយ័នគ្រុប។

លោកក៏មានស្នាដៃនិពន្ឋរឿងប្រលោមលោក ដោយធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់៧មករា នាឆ្នាំ២០០២ រឿង “ថ្ងៃរះពីទិសខាងលិច” និងសរសេរប្រលោមលោករឿង  “អារម្មណ៍” ដោយប្រើឈ្មោះច្រាយ ចំណាន និងសរសរប្រលោមលោកល្ខោននិយាយរឿង “រកាខ្នុរចំណោទស្នេហ៍”ចាក់ផ្សាយនៅស្ថានីយ៍វិទ្យុFM99 Mhz និងរឿង “អូនជាស្រមោលបង”ចាក់ផ្សាយនៅវិទ្យុជាតិកម្ពុជាផងដែរ។

លើសពីនេះ លោកយិន លាងគង់បានសរសេរសៀវភៅចំណេះដឹងទូទៅ “២៧ចំណុច គួរពិចារណាមុនចូលក្លោងទ្វារអាពាហ៍​ពិពាហ៍” សៀវភៅចំណេះដឹង “សិល្បៈសម្របខ្លួនចូលគ្រួសារថ្មី”ជាដើម។

ក្នុងអាជីពនេះ លោកបានបង្កើតទស្សនាវដ្តី អចលនទ្រព្យដំបូងគេបំផុតដោយមានជាភាសាខ្មែរ និងអង់គ្លេសឈ្មោះ “PROPERTY VIEW”ដែរ។

ប្រឡូកក្នុងអាជីពសារគមនាគមន៍ លោកយិន លាងគង់បានទទួលបានរង្វាន់ផ្នែកសារព៌តមាន លើការសរសេរអត្ថបទ “ទាក់ទងនឹងបញ្ហាមេរោគអេដស៍” ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាផងដែរ។

លោកធ្លាប់ត្រូវបានទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ(UNFPA) អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ “WOMEN Diliver” ក្នុងនាមជាអ្នកសារព៌តមានខ្មែរម្នាក់គត់ ទៅចូលរួមកម្មវិធីនៅទីក្រុងឡុង ប្រទេសអង់គ្លេស ក្នុងអំឡុងឆ្នាំ២០០៩នេះផងដែរ។

លោកយិន លាងគង់ក៏ជាវាគ្មិនម្នាក់ ដែលចូលរួមចែករំលែកចំណេះដឹងផ្នែកសារព៌តមាន និងព៌តមានទាក់ទងនឹងការអភិវឌ្ឍន៍ វិភាគទាក់ទងនឹសេដ្ឋកិច្ច ព្រមទាំងអចលនទ្រព្យផងដែរ។

លោកកំពុងដឹកនាំស្ថាប័នសារព៌តមានទាំងពីរ ដែលបាននិងកំពុងឈានមុខគេ លើផ្នែកព៌តមានអចលនទ្រព្យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងព៌តមាននានាទាក់ទងនឹងសេដ្ឋកិច្ចទូទៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here