ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនCentury21 Mekong និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានបង្ហើបពីទីតាំងដីនៅតាមបណ្តាខេត្តមួយចំនួន នៅតែមានសក្តានុពលក្នុងការស្វែងរកផលចំណេញខ្ពស់។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគដីធ្លីនៅកម្ពុជា នៅតែមានឱកាសរកផលចំណេញបាន បើទោះជាស្ថានភាពសេដ្ឋកិច្ចរាងលំបាកបន្តិចក្តី ក៏តម្លៃដីធ្លីនៅតំបន់មួយចំនួនមិនធ្លាក់ចុះនោះទេ ដោយតម្រូវការនៅតែមាន គ្រាន់តែសកម្មភាពទិញលក់យឺតជាងមុន។








