ក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងចង្កៀងដ៏ប្រណិតលំដាប់អភិជន បានបើកដំណើរការសាខាថ្មីហើយ!

0

ក្រោយពីទទួលបាននូវការគាំទ្រខ្លាំង និងឱ្យតម្លៃខ្ពស់ពីសំណាក់អតិថិជនជាច្រើន ក្នុងអំឡុងពេលជាង 4 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Limperial Home Luxury បានបើកដំណើរការសាខាថ្មីមួយទៀត នោះគឺ  Limperial Home (សាខាទំនប់ទួលគោក) ដែលមានទីតាំងនៅលើផ្លូវទំនប់ទួលគោក 273 ប្រហែល 600ម៉ែត្រពីអង់តែងទួលគោក។
1) Limperial Home (សាខាទំនប់ទួលគោក) មានផ្គត់ផ្គង់ផលិតផលប្រណិតៗដូចជា:

  • គ្រឿងសង្ហារិមដ៏ប្រណិត ប្រេន Bicer Kardesler Mobilya ដ៏ល្បីល្បាញរបស់ប្រទេសតួកគី មានដើមកំណើតតាំងពីឆ្នាំ 1976 ដែលមានការរចនាម៉ូតបែប Classic ឆ្លាក់ដោយដៃសុទ្ធសាធ ពីឈើខ្លឹមដ៏កម្រខាងប៉ែកអឺរ៉ុប ឈ្មោះ Hornbeam សម្រាប់តុបតែងលម្អ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងបន្ទប់ទទួលទានអាហារ។
  • ចង្កៀងអគ្គិសនីម៉ូតអឺរ៉ុបដ៏ប្រណិតគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ និងប្រភពច្បាស់លាស់ រចនាឡើងពី គ្រីស្តាល់ K9, ស្ពាន់សុទ្ធ, និងមានស្រោបមាស 24K សម្រាប់តុបតែងលម្អគេហដ្ឋានដូចជា ចង្កៀងរំយោល ចង្កៀងអិបពីដាន ចង្កៀងជញ្ជាំង។
  • គ្រឿងវត្ថុអានុស្សាវរីយ៍ប្រណិតៗ សម្រាប់តាំងលម្អ ផ្ដល់ភាពស្រស់ស្អាត និងលើករាសីដល់គេហដ្ឋានលោកអ្នក។

2) សេវាកម្មពី Limperial Home (សាខាទំនប់ទួលគោក)  មានដូចជា:

  • សេវាកម្មព្រឹក្សាយោបល់ ដឹកជញ្ជូន តម្លើង និងសម្អាតចង្កៀងដោយឥតគិតថ្លៃ
  • និងសេវាកម្មជួសជុលជាដើម។

3) ឈុតនៃគ្រឿងសង្ហារិមដែលមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន:

  • Sultan Sofa Set (Sultan = ស្ដេច ឬ អធិរាជ)
  • Sehrazat Sofa Set (Sehrazat = ម្ចាស់ក្សត្រី)
    ជាឈុតធំជាងគេនៃ Collection ទាំងអស់ពីប្រេន Bicer Kardesler Mobilya ។

4) ផលិតផលមានក្នុងស្តុក និងតាំងបង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញ Showroom (អតិថិជនអាចមកទស្សនា ស្ទាប ពិនិត្យគុណភាពផ្ទាល់ ជ្រើសរើសផលិតផលបានភ្លាម ដោយមិនចាំបាច់រងចាំយូរ)។ 5) មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Limperial Home Luxury មានការគាំទ្រខ្លាំងមកដល់បច្ចុប្បន្ន និងអាចបើកដំណើរការសាខាថ្មី Limperial Home (សាខាទំនប់ទួលគោក):

  • មានភាពស្មោះត្រង់
  • គុណភាពផលិតផលល្អ (មានម៉ាកប្រេន និងប្រភពច្បាស់លាស់)
  • សេវាកម្មល្អ​ (សេវាកម្មរហ័ស ផ្ដល់នូវទំនុកចិត្តខ្ពស់)

6) អតិថិជនមិនពិបាកធ្វើដំណើរចេញក្រៅប្រទេសស្វែងរកផលិតផលដោយខ្លួនឯងទៀតនោះទេ ដែលអាចប្រឈមនិងផលលំបាកដូចជា រង់ចាំយូរ មិនមានទំនុកចិត្ត ប្រឈមនឹងការបាក់បែក

ក្រុមហ៊ុន Limperial Home បានយល់ដឹងពីផលលំបាកទាំងយ៉ាងច្បាស់ទើបផ្ដល់សេវាកម្មយ៉ាងឥតខ្ចោះចំពោះអតិថិជន។

Limperial Home (សាខាទំនប់ទួលគោក) មានអាស័យដ្ឋាននៅ អគារលេខ#80, ផ្លូវទំនប់ទួលគោក 273, ភូមិបាក់ទូក, សង្កាត់ទួលសង្កែទី1, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ៖ 092 222 441, 061 610 222, 016 610 222។

𝐖𝐞𝐛𝐬𝐢𝐭𝐞: https://limperialhome.com/

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: t.me/LimperialHome

𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞: https://www.facebook.com/limperialhome

𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://www.instagram.com/limperialhome/

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://shorturl.at/lzBV7

𝐌𝐚𝐩: https://goo.gl/maps/YZHQ69i8BpkahEYW6

Limperial Home Luxury មានអាស័យដ្ឋាននៅ អាគារលេខ#767, ផ្លូវកម្ពុជាក្រោម, ជិតស្ពានអាកាស៧មករា, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ៖ 092 222 421, 061 610 222, 016 610 222។

𝐖𝐞𝐛𝐬𝐢𝐭𝐞: https://limperialluxury.com/

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: https://t.me/limperialhomeofficial

𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: https://www.facebook.com/limperialhomeluxury

𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://www.instagram.com/limperial_home_luxury/

𝐘𝐨𝐮𝐓𝐮𝐛𝐞: https://bit.ly/3E7I66M

𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@limperial_home_luxury?lang=en

𝐌𝐚𝐩: https://bit.ly/3qPMyiY

LEAVE A REPLY

Please enter your comment!
Please enter your name here