ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងឋានៈជាមជ្ឈមណ្ឌលឈានមុខគេ នៃការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីក្រុងប៉េកាំងនឹងបន្តក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគពីបរទេស ដោយទាក់ទាញយ៉ាងសកម្ម នូវគម្រោងច្នៃប្រឌិតវិទ្យាសាស្ត្រ និងទេពកោសល្យ។
ក្រុមនាយកប្រតិបត្តិមកពីក្រុមហ៊ុន ដែលផ្តល់មូលនិធិដោយបរទេស វិនិយោគិន និងមន្ត្រីរដ្ឋាភិបាល បានធ្វើការកត់សម្គាល់នៅឯកិច្ចប្រជុំកំពូលវិនិយោគ ប៉េកាំងសកលឆ្នាំ២០២៣ ដែលជាព្រឹត្តិ ការណ៍ក្រៅឆាកនៃវេទិកា Zhongguancun 2023 ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែឧសភា នៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិត Zhongguancun ដែលត្រូវបានគេស្គាល់ថាជា Silicon Valley របស់ប្រទេសចិន។
-->
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ក្រុមហ៊ុនក្នុងស្រុក និងបរទេសបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងវិនិយោគ ដែលមានតម្លៃសរុបជាង៦០,៨ពាន់លានយ័ន (ប្រហែល៨,៦១ពាន់លានដុល្លារអាមេរិក) ដែលគ្របដណ្តប់លើគម្រោងចំនួន៣៩ នៅក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់។
គម្រោងវិនិយោគសរុបចំនួន១៥២ ដែលពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានសហគ្រាស កិច្ចសហប្រតិបត្តិការសួនឧទ្យាន កិច្ចសហប្រតិបត្តិការលើការកសាង និងហិរញ្ញប្បទានដីធ្លី ក៏ត្រូវបានប្រកាស ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះផងដែរ ជាមួយនឹងទុនវិនិយោគសរុបចំនួន១៤៣,៤ពាន់លានយ័ន។
លោក Hubertus Troska សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mercedes-Benz Group AG បានលើកឡើងថា ទីក្រុងប៉េកាំងមានចំនួន ទីស្នាក់ការកណ្តាលប្រចាំតំបន់ច្រើនជាងគេ បំផុតនៃសហគ្រាស Fortune 500 ហើយផ្តល់អាទិភាព ដល់ការអភិវឌ្ឍន៍ក្នុងវិស័យនានាដូចជា ពាណិជ្ជកម្មសេវាកម្ម ការច្នៃប្រឌិតបច្ចេកវិទ្យា និងការផលិតឆ្លាតវៃ។
លោក Troska ដែលរស់នៅក្នុងទីក្រុងប៉េកាំងអស់រយៈពេលជាងមួយទសវត្សរ៍បានអះអាងទៀតថា “លោកមានទំនុកចិត្តថា ជាមួ យនឹងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ក្នុងការបន្តកំណែទម្រង់ និងគោលនយោបាយបើកចំហរ និងធ្វើឱ្យបរិយាកាសធុរកិច្ច កាន់តែប្រ សើរឡើងជានិច្ច ទីក្រុងប៉េកាំងនឹងនៅតែជាជម្រើស ដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគបរទេស”៕