ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុនអចលនទ្រព្យរបស់ប្រទេសចិនដែលបានចុះបញ្ជីក្នុងទីក្រុងហុងកុងបានហក់ឡើងជិត៨ភាគរយនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគបានប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមថា ទីក្រុងប៉េកាំងនឹងដាក់ចេញវិធានការគាំទ្រក្នុងពេលឆាប់ៗនេះដើម្បីជំរុញវិស័យនេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ធំ Longfor Group បានហក់ឡើងថ្លៃ១១ភាគរយ ខណៈភាគហ៊ុនក្រុមហ៊ុន Sunac China និង KWG Group ហក់ឡើងថ្លៃ១២ភាគរយ និង១៨,៦ភាគរយរៀងៗគ្នា ធៀបនឹងការហក់ឡើង១,២ភាគរយនៃសន្ទស្សន៍ Hang Seng។
ក្តីសង្ឃឹមរបស់វិនិយោគិនចំពោះគោលនយោបាយជំរុញបន្ថែមទៀតបានកើនឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីទីក្រុងលំដាប់ទីពីរជាច្រើនបានប្រកាសវិធានការគាំទ្រផ្ទាល់ខ្លួនរបស់ពួកគេ។







