សម្តេចតេជោៈ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅល្ងាចថ្ងៃនេះហើយ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ជាដំណឹងដ៏រីករាយមួយ សម្រាប់សមិទ្ឋផលថ្មីរបស់កម្ពុជានាពេលអនាគត ដោយសម្តេចតេជោលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅល្ងាចថ្ងៃនេះហើយ។

សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការបើកការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត​នាព្រឹកថ្ងៃទី៧ មិថុនានេះ។

ទាក់ទងនឹងគំរោងខ្សែក្រវ៉ាត់១ ផ្លូវ១របស់ប្រទេសចិន សម្តេ​ចតេជោបានថ្លែងថា កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។

សម្តេចបានថ្លែងថា “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនបានរារាំងដល់កិច្ចអភិវឌ្ឍន៍ របស់ប្រទេសណាមួយនោះឡើយ”។សម្តេច បានថ្លែងថា “ការសាងសង់ផ្លូវល្បឿនលឿន មិនបានប្រើប្រាស់លុយកម្ចីនោះទេ គឺជាការសាងសង់ដោយប្រើលុយ របស់អ្នកវិនិយោគចិនទាំងអស់”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន តែងគោរពការសម្រេចចិត្តរបស់កម្ពុជា លើការសាងសង់សមិទ្ធផលដែលប្រើកម្ចីចិន។ ចិន មិនដែលបង្គាប់បញ្ជាឱ្យកម្ពុជា ធ្វើតាមខ្លួននោះឡើយ។

សម្តេចបានថ្លែងថា “សម្តេចមានសំណាង ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ចពីររូបហើយ មិនមែនជារដ្ឋមន្ត្រីខ្ជិលធ្លុះនោះឡើយ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍របស់ជាតិ បានធ្វើឱ្យសម្តេចវង្វេងភូមិសាស្ត្រ មិនត្រឹមតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ រួមទាំងនៅតាមទីជនបទផងដែរ។

សម្តេចតេជោបានថ្លែងថា “ផ្លូវល្បឿនលឿនមានអត្ថប្រយោជន៍ខ្លាំង”។សម្តេចតេជោបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាការតភ្ជាប់មួយដ៏សំខាន់រវាងកម្ពុជា និងវៀតណាម ព្រមទាំងអាស៊ានផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here