សុខុម
រីយ៉ាដ: ការងារអភិវឌ្ឍន៍ក្នុងគម្រោងទីក្រុងឆ្លាតវៃថ្ងៃអនាគតតម្លៃ៥០០ពាន់លានដុល្លារ NEOM នៅប្រទេសអារ៉ាប៊ីសាអូឌីត កំពុងបង្កើនល្បឿនយ៉ាងលឿន ខណៈគម្រោងខ្នាតយក្សនេះសម្រេចបានកិច្ចសន្យាតម្លៃ៥,៦ពាន់លានដុល្លារ ដើម្បីសាងសង់ដំណាក់កាលទី១ នៃសហគមន៍លំនៅដ្ឋានសម្រាប់កម្លាំងការងារ។
គម្រោង NEOM បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត ឈានមុខគេមួយចំនួនដើម្បីកសាងសហគមន៍ចំនួន១០នៅក្នុងគម្រោងទីក្រុងឆ្លាតវៃនេះ ដែលនឹងផ្ដល់កន្លែងស្នាក់នៅដល់មនុស្សចំនួន៩៥.០០០នាក់បន្ថែមតៀត នៅពេលដំណាក់កាលទី១ នេះបញ្ចប់ជាស្ថាពរ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា។យោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញថា ក្រុមហ៊ុនដេញថ្លៃជាប់ដែលនឹងវិនិយោគលើការអភិវឌ្ឍគម្រោងលំនៅដ្ឋានដំណាក់កាលទី១ នេះរួមមានក្រុមហ៊ុន Alfanar Global Development ក្រុមហ៊ុន Almutlaq Real Estate Investment Co ក្រុមហ៊ុន Nesma Holding Co និងក្រុមហ៊ុន Tamasuk Holding Co ជាដើម។