ដោយ: គង់ លាងហួរ
អន្តរជាតិ: ការធ្លាក់ចុះនៃចំនួនប្រជាជននាពេលថ្មីៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភ អំពីនិរន្តរភាពនៃទីផ្សារលំនៅដ្ឋាន របស់ទីក្រុងបាងកក។
និន្នាការស្ថិតិបានបង្ហាញពីការថយចុះ នៃចំនួនប្រជាជននៅគ្រប់ក្រុមអាយុនៅក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។ បច្ចុប្បន្ននេះ ចំនួនប្រជាជនរស់នៅក្នុងទីក្រុងបាងកក មានប្រ ហែល៥,៥លាននាក់ ដែលបង្ហាញថា មិនមាននិន្នាការកំណើនច្បាស់ លាស់ ប៉ុន្តែមានការប្រែប្រួលម្តងម្កាល។ ផ្ទុយទៅវិញ បណ្តាខេត្តជុំវិញទីក្រុងបាងកក មានប្រជាជនប្រមាណ៥,៥លាននាក់ ជាមួយនឹងអត្រាកំណើន១,៥%ក្នុងមួយឆ្នាំៗ។
តួលេខទាំងនេះ បានបង្ហាញពីបញ្ហាប្រឈម ដែលជួបប្រទះនៅក្នុងបណ្តាខេត្តជុំវិញទីក្រុងបាងកក ទាក់ទងនឹងលំនៅដ្ឋាន។ ជាធម្មតា អ្នកទិញផ្ទះដំបូងចូលចិត្ត ជ្រើសរើសសម្រាប់ផ្ទះទោល ឬផ្ទះប្រភេទTownhome។






