ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ជាមួយនឹងដំណើរការសាងសង់ ឈានទៅបញ្ចប់តាមផែនការ និងទាន់ពេលវេលា បុរីវិមានសំណាងនឹងចាប់ផ្តើមប្រគល់ផ្ទះអាជីវកម្មដល់អតិថិជន នៅខែកក្កដាខាងមុខនេះ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង អ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា បុរី វិមានសំណាង Borey Vimean Samnang នឹងចាប់ផ្តើមប្រគល់ផ្ទះអាជីវកម្ម Shophouse អោយអតិថិជន ចាប់ពីខែកក្កដា ២០២៣ ជាមួយប្លង់រឹងLMAP ដើម្បីទទួលប្រាក់បង្រ្គប់១០០ភាគរយពីអតិថិជន តាមកិច្ចសន្យាទិញលក់។
បុរីវិមានសំណាង សាងសង់លើផ្ទៃដី២៥ហិកតា ដែលជាបុរីមួយផ្តោតលើបរិស្ថានបៃតង និងទីធ្លាសាធារណៈយ៉ាងធំ ដោយផ្ទៃដី៤០ភាគរយនៃគំរោងទាំងមូល បានទុកសម្រាប់តំបន់លំហែរ និងការដាំដើមឈើបៃតង រួមទាំងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ។







