ដោយៈ គង់ សូរិយា
កំពង់ចាម/ត្បូងឃ្មុំៈ រាជរដ្ឋាភិបាលបាននិងកំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីសមាហរណកម្មផ្ទៃក្នុងប្រទេសផង និងជាមួយប្រទេសក្នុងតំបន់ផង។
លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ឋបានដើរតួនាទីកាន់តែមានសារៈសំខាន់ឡើង ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច។
ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញពីសមិទ្ឋផលសំខាន់មួយទៀត គឺស្ពានស្ទឹងត្រង់ ក្រូចឆ្មារ នៅលើបណ្តាញទំនាក់ទំនងរបស់ខ្លួន។ក្រសួងបញ្ជាក់ថា សមិទ្ធិផលស្ពាននេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ភូមិសាស្រ្ត រវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផល ទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែក ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ បានមួយកម្រិតថែមទៀត។
ស្ពាននេះ មានប្រវែងស្ពានសរុប៖ ១១៣១ម៉ែត្រ
– ទទឹងស្ពាន៖ ១៣,៥០ម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
– ចំណុចបញ្ចប់៖ ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
– បើកការដ្ឋានសាងសង់៖ ០៨/កុម្ភៈ/២០១៨
– បញ្ចប់ការសាងសង់៖ ២៣/វិច្ឆិកា/២០២១
– រយៈពេលសាងសង់៖ ៤២ខែ
– ទំហំទឹកប្រាក់៖ ប្រមាណជិត៥៧លានដុល្លារអាមេរិក។
– សាងសង់ដោយ៖ ក្រុមហ៊ុនសាងសង់សំណង់ សៀងហៃគ្រុប ខូអិលធីឌី។
– ត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕