ដោយ : វុត្ថា
ភ្នំពេញ ពិភពលោកប្រហែលជាមិនភ្លេចទេ ពីអាគារខ្ពស់ជាងគេនៅលើពិភពលោក ស្ថិតក្នុងទីក្រុងដូបៃ ប៉ុន្តែនៅទីក្រុងនេះមានអាគារដ៏អស្ចារ្យជាច្រើនទៀត ដែលបានគូប្លង់ដោយស្ថាបត្យករល្បីៗមកពីជុំវិញពិភពលោក។
គេហទំព័រpropertyarea.asia សូមនាំលោក អ្នកទៅទស្សនាអាគារដ៏អស្ចា រ្យថ្មីមួយទៀត ដែលជាស្ថាបត្យកម្មប្រចាំសតវត្សរ៍ទី២១ គឺអាគារThe Crescent Moon Towerដ៏ពេញនិយមបំផុត។
ទីក្រុងឌូបៃគឺជាទីក្រុង ដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក និងបន្ថែមនូវភាពល្អឥតខ្ចោះ ទៅនឹងឈ្មោះរបស់ខ្លួនក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ នេះគឺដោយសារតែមានការផ្លាស់ប្តូរ ពីទីក្រុងវាលខ្សាច់ទៅជាទីក្រុងមួយ ដែលមានអគារខ្ពស់ៗជាងគេបំផុតនៅលើពិភពលោក។ ទីក្រុងមួយនេះ ត្រូវបានគេដឹងថាបាននាំចេញប្រេង ទៅលក់នៅក្រៅប្រទេសច្រើនជាងគេងនៅលើពិភពលោក។ ទីក្រុងនេះដែរមានចក្ខុវិស័យ ចំពោះវិស័យទេសចរណ៍ ដោយបានអភិវឌ្ឍអគារខ្ពស់ៗ ហើយប្លែកៗជាច្រើនក្នុងនោះមាន អគារ The Crescent Moon Tower មានរូបរាងជាព្រះចន្ទ ផុសនៅផ្ទៃមេឃជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់វា។ វាពិតជាអាគារទទួលបានជោគជ័យ លើសពីការរំពឹងទុកខ្ពស់របស់ទីក្រុងឌូបៃ។
អគារ The Moon Tower គឺជាត្បូងពេជ្យចុងក្រោយបំផុតរបស់ទីក្រុងឌូបៃដែលត្រូវបានរចនាដ៏ប្រណីត។
អាគារអឌ្ឍចន្ទច័ន្ទ ឬ The Crescent Moon Tower ត្រូវបានគេធ្វើឡើងជារូបរាងព្រះច័ន្ទមានកំពស់៣៣ជាន់។ អគារនេះត្រូវបានសាងសង់នៅក្នុងឧទ្យាន Za’abeelនៅភាគខាងជើង ឈៀងខាងកើត នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឌូបៃ (Dubai World Trade Centre) ។ អគារនេះត្រូវបានសាងសង់ឡើងមានគោលដៅសំខាន់ចំនួនពីរ ទី១ បញ្ជាក់ពីទំនាក់ទំនងរបស់ទីក្រុងឌូបៃជាមួយនឹងពិភពអ៊ីស្លាម និងទី២ ដើម្បីបង្ហាញពីកម្រិតនៃការអភិវឌ្ឍបច្ចេកវិទ្យា និងសេដ្ឋកិច្ច ដែលបានមកដល់ប្រទេសអារ៉ាប់រួម ដែលមានប្រជាជនរស់នៅច្រើនបំផុត។
អគារកប់ពពកដ៏អស្ចារ្យនេះ បានសាងសង់បញ្ចប់ក្នុងរយៈពេល៥ឆ្នាំ ហើយវាត្រូវបានគេចាត់ទុកថា ជាអចលនទ្រព្យដ៏ប្រណិតរបស់ទីក្រុងឌូបៃ ដែលមានសេវកម្មជាច្រើន រួមមាន បណ្ណាល័យកុមារ ភោជនីយដ្ឋាន ហាងកាហ្វេទំនើប សាលសន្និសីទ រង្គសាល និងមានរចនាសម្ព័ន្ធដ៏គួរអោយស្ងប់ស្ងែង។
វិមានCrescent Moon Tower គឺជាអគារដែលមានមុខងារច្រើនសម្រាប់អ្នកទេសចរក្រៅ និងក្នុងស្រុក។ ក្នុងអាគារនេះមានសេវាកម្មទាក់ទាញជាច្រើនទៀតដូចជា សកម្មភាពកំសាន្តតាមបែបវិទ្យាសាស្ត្រ និងវប្បធម៌។ អគារដែលមានរូបព្រះខែពាក់កណ្តាលនេះ ត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០១៥ ជាមួយនឹងគម្រោងដែលមានឈ្មោះថា Full Moon Hotel ស្រដៀងទៅនឹងDeath Star មកពី Star Wars។ អគារនេះស្ថិតនៅទីតាំងមួយ ដែលមានទំហំផ្ទៃដីសរុប២២០ហិកតា៕