ដោយៈ តែម សុខុម
ឡូសអែនជើឡេស: រដ្ឋកាលីហ្វ័រញ៉ា បានចំណាយប្រាក់រហូតដល់ទៅ១៧,៥ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពគ្មានផ្ទះសម្បែងក្នុងរយៈពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។
ប៉ុន្តែនៅក្នុងរយៈពេលដូចគ្នានេះ ចាប់ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០២២ ចំនួនពលរដ្ឋដែលគ្មានផ្ទះសម្បែង នៅក្នុងរដ្ឋនេះចេះតែកើនឡើងមិនឈប់។ទិន្នន័យសហព័ន្ធបានបង្ហាញថា ពាក់កណ្តាលនៃពលរដ្ឋអាមេរិកទាំងអស់ ដែលរស់នៅតាមដងផ្លូវ គឺរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។នៅទូទាំងសហរដ្ឋអាមេរិក ភាពគ្មានផ្ទះសម្បែងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែរដ្ឋកាលីហ្វ័រញ៉ា មានចំនួនអ្នកគ្មានផ្ទះសម្បែងកើនឡើងច្រើន ជាងរដ្ឋដទៃទៀតជារៀងរាល់ឆ្នាំ។ ពលរដ្ឋគ្មានផ្ទះសម្បែងច្រើនជាង១៧០.០០០នាក់ ពេលនេះកំពុងរស់នៅក្នុងរដ្ឋនេះ។
លោក Jason Elliott ទីប្រឹក្សាជាន់ខ្ពស់របស់អភិបាលរដ្ឋលោក Gavin Newsom ទទួលបន្ទុកបញ្ហាពលរដ្ឋ គ្មានផ្ទះសម្បែងបានប្រាប់សារព័ត៌មានCNN ថា “បញ្ហាគ្មានផ្ទះសម្បែង នឹងកាន់តែអាក្រក់ទៅៗ”។ប៉ុន្តែជាមួយនឹងថវិកា១៧,៥ពាន់លានដុល្លារ រដ្ឋកាលីហ្វ័រញ៉ា អាចត្រឹមតែបង់ថ្លៃឈ្នួលផ្ទះ សម្រាប់គ្រប់គ្នាដែលគ្មានផ្ទះសម្បែងនៅរដ្ឋកាលីហ្វ័រញ៉ា សម្រាប់រយៈពេល៤ឆ្នាំប៉ុណ្ណោះ។
លោក Jason Elliott និយាយថា “យើងត្រូវការផ្ទះចំនួន២,៥លានយូនីតបន្ថែមទៀត នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នេះជាបញ្ហាដែលត្រូវការពេលរាប់ទសវត្សរ៍ ក្នុងការដោះស្រាយ ដោយសារតែជម្រើសគោលនយោបាយដែលយើងបានបង្កើតឡើង”។ លោកបន្តថា “មិនមែនយើងគ្មានកំហុសទេ។ ហើយនៅពេលខ្ញុំនិយាយថា យើងខ្ញុំ មានន័យថា ទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យគឺសុទ្ធតែមានកំហុសដូចគ្នា”៕ CNN៕