ដោយៈ គង់ សូរិយា
ភ្នំពេញៈ ID Investors Associationបានបង្ហាញពីជំនួបមួយ ដែលជាលទ្ឋផល នឹងមានគំរោងវិនិយោគចំនួន២ នឹងចាប់ផ្តើមសិក្សានាពេលឆាប់ៗខាងមុខនេះ។
យោងតាមការបង្ហាញលើបណ្តាញ ទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៩ កក្កដាបានបង្ហាញថា នៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2023 ក្រុមហ៊ុន ID Capital “IDC” តំណាងដោយលោកសុខ វឌ្ឍនៈ នាយកប្រតិបត្តិវិនិយោគ និងអាជីវកម្ម និងសហការី បានចូលរួមពិភាក្សាជាមួយ ឧកញ៉ាហួត ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ៊ួត ជា គ្រុប ដើម្បីស្វែងយល់ពីឱកាសអាជីវកម្មសក្តានុពល។ID Investor Association បានបញ្ជាក់ថា ជាលទ្ធផលនៃជំនួបនេះ គម្រោងអាជីវកម្មចំនួនពីរ នឹងត្រូវចាប់ផ្តើមការសិក្សាក្នុងពេលឆាប់ៗ។ ចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា៕