ស្ថាប័នបរទេស SCB EIC ព្យាករថា កម្ពុជា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច៥,៩%ក្នុងឆ្នាំ២០២៣

0

តែម សុខុម

បាងកក: ប្រទេស CLMV ដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងបន្តសម្រេចបានកំណើនផលទុនជាតិសរុប (GDP) ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះកម្ពុជា នឹងសម្រេចបានកំណើន៥,៩%។ នេះបើយោងតាមការព្យាកររបស់មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច (EIC) នៃធនាគារពាណិជ្ជសៀម (Siam Commercial Bank)។

ទន្ទឹមនេះ សេដ្ឋកិច្ចរបស់ប្រទេសឡាវ ត្រូវបានរំពឹងថានឹងសម្រេចបានកំណើន៤,០% ប្រទេសមីយ៉ាន់ម៉ា ៣,០% និងប្រទេសវៀតណាម ៥,០%។

ទស្សនវិស័យកំណើននេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើកំណើនទេសចរណ៍ បន្ទាប់ពីប្រទេសចិន បើកព្រំដែនឡើងវិញដែលបានជួយជំរុញកំណើនភ្ញៀវទេសចរ និងការចំណាយរបស់ភ្ញៀវទេសចរបរទេសម្នាក់ៗ និងការប្រើប្រាស់ក្នុងស្រុកដែលបានប្រសើរឡើងស្របគ្នានឹងទីផ្សារការងារ និងសម្ពាធអតិផរណាធ្លាក់ចុះ។

THITIMA CHUCHERD, Head of Economic and Financial Market Research, Economic Intelligence Center (EIC) Siam Commercial Bank PCL
THITIMA CHUCHERD, Head of Economic and Financial Market Research, Economic Intelligence Center (EIC) Siam Commercial Bank PCL

ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចក្នុងប្រទេស CLMV នឹងមានកម្រិតមធ្យមនៅឡើយ និងទាបជាងកំណើនមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ចំណែកឯកំណើនភ្ញៀវទេសចរក៏នៅមិនទាន់ដល់កំណើនមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នោះដែរ។

ទន្ទឹមនឹងនេះ ទស្សនវិស័យនៃការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែធ្លាក់ចុះ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងបញ្ហាប្រឈមរបស់ប្រទេសមួយចំនួន។

PUNN PATTANASIRI Analyst at Economic Intelligence Center (EIC) Siam Commercial Bank PCL
PUNN PATTANASIRI Analyst at Economic Intelligence Center (EIC) Siam Commercial Bank PCL

សម្រាប់កម្ពុជា ដែលពឹងផ្អែកខ្លាំងលើទេសចរបរទេសអាចនឹងងើបឡើងវិញយ៉ាងរឹងមាំក្នុងឆ្នាំ២០២៣ ខណៈកម្លាំងរុញច្រានពីវិស័យទេសចរណ៍នឹងជួយទប់ផលប៉ះពាល់ នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដែលមានមកលើការនាំចេញរបស់កម្ពុជា៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here