Hattha top Banner

ការសិក្សាថ្មី! តំបន់អឺរ៉ុប និងកូរ៉េខាងត្បូងប្រឈមជាមួយបញ្ហានៃការធ្លាក់ចុះកំណើនផលិតភាព

0

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមការ​សិក្សា​មួយ​បាន​បង្ហាញ​ឱ្យដឹងថា បណ្តាក្រុមហ៊ុន​កូរ៉េ​ខាងត្បូងជាច្រើន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​បញ្ហា​កង្វះ​កម្មករ​ជំនាញ​ខ្ពស់​ ខណៈដែលចំនួន​ប្រជាជន​វ័យ​ចំណាស់ ​កំពុងកើនឡើងយ៉ាង​ឆាប់​រហ័ស។

ការសិក្សាបានបន្ថែមថា ការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ប្រទេសនេះ ក៏ត្រូវបានគេព្យាករថា នឹងបាត់បង់សន្ទុះនៃកំណើនរបស់ខ្លួនផងដែរ ជាពិសេសនៅក្នុងឧស្សាហកម្មផលិតកម្ម និងសេវាកម្ម ដែលត្រូវការអ្នកជំនាញខាងបច្ចេកវិទ្យាខ្ពស់។

អ្នកជំនាញអះអាងថា ការរស់រានមានជីវិតរបស់អង្គភាពសាជីវកម្មភាគច្រើន នឹងស្ថិតក្រោមការគំរាមកំហែង លុះត្រាតែរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន កែប្រែគោលនយោបាយ ទាក់ទងនឹងអត្រាកំណើត និងរចនាសម្ព័ន្ធប្រាក់ឈ្នួល ដែលផ្តោតលើអតីតភាពការងារ និងជំរុញផលិតភាពរបស់កម្មករដែលមានវ័យចំណាស់។
យោងតាមរបាយការណ៍គំនិតផ្តួចផ្តើម កំណើនប្រកបដោយនិរន្តរភាព (SGI) ដែលស្ថិតក្រោមសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (KCCI) បានឱ្យដឹងថា អាយុជាមធ្យមរបស់កម្មករកូរ៉េគឺ៤៦,៨ឆ្នាំកាលពីឆ្នាំ២០២២។  តួលេខនេះ នឹងកើនឡើងដល់៥០ឆ្នាំ នៅឆ្នាំ២០៣០ និងបន្តទៅដល់៥៣,៧ឆ្នាំ នៅឆ្នាំ២០៥០។

SGI បានអះអាងថា ភាពចាស់នៃកម្លាំងពលកម្ម អាចរារាំងយ៉ាងខ្លាំងដល់ផលិតភាព ដូចដែលបានបង្ហាញដោយរបាយការណ៍ឆ្នាំ២០១៦ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
លើសពីនេះ បណ្តាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍសំខាន់ៗ រួមទាំងអឺរ៉ុបបានជួបប្រទះ នឹងការធ្លាក់ចុះជាមធ្យម០,២ភាគរយ នៅក្នុងកត្តាកំណើនផលិតភាពសរុប (TFP)ជារៀងរាល់ឆ្នាំ ដោយសារតែកម្លាំងពលកម្មវ័យចាស់របស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here