ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមគេហទំព័រ GOBankingRates បានឱ្យដឹងថា ទីក្រុងឈៀងម៉ៃរបស់ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់កំពូលទី១ ក្នុងបញ្ជីគោលដៅចូលនិវត្តន៍កំពូលទាំង៥ នៅតំបន់អាស៊ីសម្រាប់ជនបរទេស ដោយទីក្រុងនេះ មានតម្លៃរស់នៅជាមធ្យម ថោកជាងគេ ពោលគឺត្រឹមតែ៦៦៧ដុល្លារក្នុងមួយខែ។

ទីក្រុង Cebu របស់ប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានតម្លៃរស់នៅជាមធ្យមប្រចាំខែគឺ៨៤០ដុល្លារ។បន្ទាប់ពីទីក្រុង Cebu គឺ ទីក្រុង Taipei របស់កោះតៃវ៉ាន់ជាប់ចំណាត់ថ្នាក់ទី៤ ដែលមានតម្លៃរស់នៅជាមធ្យម ប្រចាំខែចំនួន១.២៦៨ដុល្លារ។
ចំណែក ចំណាត់ថ្នាក់លេខ៥ បានទៅលើទីក្រុង Kyoto របស់ប្រទេសជប៉ុន ដែលមានតម្លៃរស់នៅជាមធ្យមប្រចាំខែចំនួន១.៥៦៥ដុល្លារ។
គេហទំព័រ GOBankingRates គឺជាការបោះពុម្ពផ្សាយហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលគ្រប់គ្រងដោយសាជីវកម្មសេវាហិរញ្ញវត្ថុ Nasdaq ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៕