ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានឱ្យដឹងថា តម្លៃលំនៅដ្ឋាននៅទីក្រុងហាណូយ បានហក់ឡើងទ្វេរដង ធៀបនឹងអត្រាប្រាក់ចំណូលរបស់ប្រជាជន គិតចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។
ទីក្រុងហាណូយកំពុងខិតខំ ព្យាយាមជំរុញឱ្យប្រាក់ចំណូលប្រចាំសម្រាប់មនុស្សម្នាក់ៗ កើនឡើងដល់ចំនួន១៥០លានដុង (៦.៣៥៦ដុល្លារអាមេរិក) នៅឆ្នាំ២០២៣នេះ ដែលតំណាងឱ្យការកើនឡើងប្រចាំឆ្នាំ៦% ចាប់តាំងពីឆ្នាំ២០១៩។ ប៉ុន្តែក្នុងរយៈពេលដូចគ្នានេះ តម្លៃអាផាតម៉ិន បានហក់ឡើងរហូតទៅដល់១៣%។
យោងតាមទីប្រឹក្សាមួយផ្សេងទៀត CBRE Vietnam បានឱ្យដឹងថា តម្លៃលក់ជាមធ្យមនៃអាផាតម៉ិន នៅក្នុងទីផ្សារបន្ទាប់បន្សំក្នុងត្រីមាសទី២នៃឆ្នាំនេះ គឺស្ថិតក្នុងរង្វង់៣៣លានដុង ក្នុង១ម៉ែត្រការ៉េ ខណៈតម្លៃផ្ទះប្រភេទ townhouse គឺស្ថិតក្នុងរង្វង់១៥៤លានដុង។