Hattha top Banner

អ្នកអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្សក្នុងស្រុកលើកឡើងខុសៗគ្នាទាក់ទងនឹងស្ថានភាពក្នុងវិស័យនេះនៅឆ្នាំ២០២៤

0

ដោយៈ គង់ ជេស៊ីកា

      ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ ក្នុងស្រុកបានលើកឡើងខុសៗគ្នា ទាក់ទងនឹងស្ថានភាពទីផ្សារអចលនទ្រព្យ ក្នុងស្រុក សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។

អ្នកឧកញ៉ាលាង ម៉េងប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុងគ្រុបបានលើកឡើងក្នុងវេទិការវិនិយោគ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍មុនថា ​​ឆ្នាំក្រោ​យវិស័យ​អចលនទ្រព្យ ក៏​នៅតែ​ពិបាក និងល្អប្រសើរបន្តិចនៅចុងឆ្នាំ២០២៤ ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យទួស សាភឿនអ្នកអភិវឌ្ឍន៍គំរោងអង្គរលែនម៉ាកដ៏ធំ នៅខេត្តសៀរាបបានលើកឡើងដោយសុទិដ្ឋិ​និយមជាងនេះ ដោយលោកបានមានប្រសាសន៍ថា នៅពេលរដ្ឋាភិបាលថ្មីហ៊ាន កែសម្រួលគោលនយោបាយ ធនាគារជាតិ និងគោលនយោបាយពន្ឋដារ។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសា​សន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារអាចមានភាពល្អប្រសើរ បន្ទាប់ពីការបោះឆ្នោត ដែលមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលអ្នកវិនិយោគអន្តរជាតិជាដៃគូ និងមនុស្សលោកបានស្គាល់បានអះអាងថា ពួកគេនឹងវិលត្រលប់មកកាន់កម្ពុជាឆាប់ៗនេះ។

លោកបញ្ជាក់ថា “អ្វីសំខាន់គឺសុខសន្តិភាព ព្រោះទីផ្សារដីធ្លីទាល់តែមានសុខសន្តិភាព ទើបដីឡើងថ្លៃ”។

ជាមួយគ្នានេះ លំហូរនៃការមកដល់របស់ក្រុមហ៊ុនចិន មកពីខេត្តសានដុង ដែលគ្រោងបោះទុនជាង១២ពាន់លានដុល្លារអាមេរិកនៅខេត្តចំនួន៤ជាប់ដងទន្លេរសាប នឹងជាផ្នែកសំខាន់មួយ ដែលនឹងជួយជម្រុញ និងលើកកំពស់វិស័យកសិកម្ម និងអចលនទ្រព្យផងដែរ។

គម្រោងនេះ នឹងរៀបចំដោយក្រុមហ៊ុនDanong Agricultural Development Group នឹងផ្តោតលើផ្នែកជាច្រើន រួមមានទី១ ការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទី២ គ្រប់គ្រង និងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣ បង្កើតធនាគារកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here