ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហើបឲ្យដឹងថាក្រុមហ៊ុនKW Cambodia នឹងពង្រីកសាខាទៅកាន់ក្រុងព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។
លោកឧកញ៉ាបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមកាលពីដើមសប្តាហ៍នេះដោយលើកយកចំណុចពិសេសមួយចំនួនទាក់ទងក្រុមហ៊ុនKW Cambodiaថា ក្រុមហ៊ុននេះមានចំណុចពិសេសៗជាច្រើនរួមមាន ទី១ KW Cambodia គឺជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ៥២ប្រទេស៥ទ្វីប និងមានសមាជិកជិត ២០០,០០០នាក់ នៅទូទាំងពិភពលោក ទី២ KW Cambodia មានសាខា និងអនុសាខានៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងត្រៀមបើកនៅ កំពង់សោម (ក្រុងព្រះសីហនុ) ក្នុងពេលឆាប់ៗនេះ។
ទី3 KW Cambodia ត្រៀមទទួលអោយភ្នាក់ងារលក់ចូលថ្មី ព្រមទាំងអ្នកចង់បើកសាខា និងអនុសាលា តាមខេត្ត២០ទៀត និងទី៤ ចូលរួមជាមួយ KW Cambodia មានន័យថាអ្នកចូលរួមសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ រវាងអាមេរិក និងកម្ពុជា ហើយអ្នកត្រូវទៅអាមេរិក១ ឬ២ដងប្រចាំឆ្នាំ៕