ការអភិវឌ្ឍដីលំហែរដែលមានស្តង់ដាខ្ពស់នៅតែមានតម្រូវការ ពីអតិថិជន

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ស្របពេលទីផ្សារដីលំហែរភាគច្រើន បានជាប់គាំងនៅក្នុងទីផ្សារ ប៉ុន្តែអ្នកអភិវឌ្ឍន៍មួយចំនួនតូចបាន និងកំពុងទទួលបានជោគជ័យទៅវិញ។

ការអភិវឌ្ឍន៍ដីលំហែរ ​បែបរមណីយដ្ឋាននៅតែដំណើរការ និងគាំទ្រពីអតិថិជន ដែលមានរសនិយមស្រលាញ់ការលំហែរ និងស្រ​លាញ់ធម្មជាតិកាន់តែច្រើន។

លោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR-Investment Groupបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ការអភិ​វឌ្ឍន៍ដែលមានស្តង់ដាខ្ពស់ និងការអភិវឌ្ឍរមណីយដ្ឋានបែបធម្មជាតិ នៅតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីអតិថិជន ហើយដីប្រភេទនេះនៅតែមានទីផ្សារល្អប្រសើរ។

លោកបន្តថា “ប្រជាពលរដ្ឋកាន់តែច្រើនស្រលាញ់ និងចូលចិត្តការលំហែរ និងស្រលាញ់ធម្មជាតិ ហើយនិន្នាការនេះកាន់តែកើនឡើង”។ លោកបន្តថា “ហេតុនេះ អ្នកអភិវឌ្ឍន៍ដែលមានស្តង់ដាខ្ពស់ និងធ្វើបានល្អ នឹងទទួលបានការគាំទ្រពីអតិថិជន”។

ជាមួយគ្នានេះ លោកថាន់ ចាន់ណាអគ្គនាយកបុរីចាន់ណាលែនបានមានប្រសាសន៍ឲ្យដឹងថា លោកសង្កេតឃើញទីផ្សារដីលំហែរ ពិតជាមានឱកាសរីកចម្រើន និងកំពុងទទួលបានការចាប់អារម្មណ៍ពិតមែន ជាក់ស្តែងលោកសង្កេតឃើញ អ្នកអភិវឌ្ឍដីលំហែរបូកគោលែន នៅតែបន្តអភិវឌ្ឍន៍ ដោយសារមានការគាំទ្រច្រើនពីអតិថិជន។

កាលពីពេលថ្មីៗនេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានបើកគំរោងបូកគោលែនទី៦ ទំហំ១០ហិកតា ដែលស្ថិតនៅលើផ្លូវជាតិលេខ៤៣ ក្បែរទីក្រុងកំពត។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អតិថិជនដីលំហែរ មានប្រមាណ៩០ម៉ឺននាក់នៅកម្ពុជា ដែលជាទីផ្សារធំនៅឡើយ ប៉ុន្តែអ្វីសំខាន់តើអ្នកអភិវឌ្ឍន៍ អាចទាញចំណាប់អារម្មណ៍​របស់ពួកគាត់បានឬទេ? ព្រោះបើពុះដីឡូត៍លំហែរ គ្រាន់តែមានប្លង់​3D មានតែការបោះបង្គោលមិនជោគជ័យទេ ហើយវានឹងធ្វើឲ្យទីផ្សារដីលំហែរស្លាប់ដោយខ្លួនឯង។

ជាមួយគ្នានឹងសក្តានុពលជាមូលដ្ឋាន ក្រុមហ៊ុនលំហែរលែនបាននិងកំពូងអភិវឌ្ឍន៍គំរោងK- Bali នៅក្នុងទីរួមខេត្តកោះកុង ដែលបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជនជាច្រើនផងដែរ។

គំរោងK- Baliបាននិងកំពុងអភិវឌ្ឍន៍ឡើង ស្របតាមរសនិយមនិងស្តង់ដាលំហែរ និងសេវាកម្មបដិសណ្ឋារកិច្ចដ៏ប្រណីតមួយ ដែលអ្នលវិនិយោគ អាចសាងសង់ផ្ទះលំហែរ អមជាមួយឆ្នេរខ្សាច់ដ៏ស្រស់បំព្រង ព្រៃកោងកាង និងទឹកសមុទ្រព័ទ្ឋជុំវិញផងដែរ៕

default
default
default
default

LEAVE A REPLY

Please enter your comment!
Please enter your name here