ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិស្នាក់នៅតាមសណ្ឋាគារក្នុងប្រទេស ជប៉ុនហក់ឡើងវិញ

0

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ចំនួនភ្ញៀវទេសចរជប៉ុន និងភ្ញៀវបរទេស ដែលស្នាក់នៅតាមសណ្ឋា​គារ និងកន្លែងស្នាក់នៅផ្សេងទៀត បានកើនលើសពីកម្រិតមុនជំងឺរាតត្បាតប្រចាំខែ ជាលើកដំបូងក្នុងខែមិថុនា កើនឡើង១ភាគរយ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០១៩។

យោងតាមទិន្នន័យបឋម ចេញផ្សាយដោយទីភ្នាក់ងារទេសចរ​ណ៍​ជប៉ុនបានឱ្យដឹងថា ភ្ញៀវទេសចរប្រហែល៤៦,៣លាននាក់ បានស្នាក់នៅតាមសណ្ឋាគារនានា  ខណៈការរឹតបន្តឹងជំងឺរាតត្បាត ត្រូវបានដកចេញទាំងស្រុង។

ចំនួនអ្នកធ្វើដំណើរ បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីករណីឆ្លងដំបូង នៃមេរោគកូវីដ-១៩ត្រូវបានប្រកាសបញ្ជាក់នៅក្នុងប្រទេសជប៉ុន។

ទោះបីជាយ៉ាងនេះក្តី ជាមួយនឹងការលុបចោលការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹងរបស់ប្រទេសជប៉ុន កាលពីខែមេសា ចំនួនភ្ញៀវទេសចរបរទេសក្នុងខែមិថុនា បានកើនឡើង១៥,៦ដង រហូតដល់៩,៤៣លាននាក់ ពោលគឺឈានដល់អត្រា៩៨,៤ភាគរយ នៃកម្រិតភ្ញៀវទេសចរក្នុងខែមិថុនា ឆ្នាំ២០១៩។

ទន្ទឹមគ្នានេះដែរ អ្នកធ្វើដំណើរក្នុងស្រុក បានទាញយកអត្ថប្រយោជន៍ ពីកម្មវិធីឧបត្ថម្ភធនលើការធ្វើដំណើរ របស់រដ្ឋាភិបាលជប៉ុន ដែលរួមមានការបញ្ចុះតម្លៃលើថ្លៃស្នាក់នៅផងដែរ។

ជាក់ស្តែង ចំនួនជនជាតិជប៉ុនស្នាក់នៅ ក្នុងសណ្ឋាគារបានកើនឡើងដល់៣៦,៨លាននាក់ ពោលគឺហក់ឡើង១០,៦ភាគរយ ធៀបនឹងឆ្នាំមុន និហក់ឡើង១,៧ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here