Hattha top Banner

លោកពូទីនប្រកាសទទួលស្គាល់គួរឱ្យភ្ញាក់ផ្អើលថា សេដ្ឋកិច្ច របស់រុស្ស៊ីពេលនេះកំពុងជួបបញ្ហាធំ

0

ដោយៈ តែម សុខុម

ម៉ូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់យ៉ាងកម្រកាលពីថ្ងៃអង្គារ ទី២២ ខែសីហា ថា ហានិភ័យអតិផរណាក្នុងប្រទេសរុស្ស៊ី កំពុងកើនឡើងខ្ពស់ ហើយលោកបានបញ្ជាឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលរុស្ស៊ីកំពុងប្រឹងប្រែង ធ្វើយ៉ាងណាគ្រប់​គ្រងស្ថានការណ៍ដ៏លំបាកនេះឱ្យបាន។

ការគំរាមកំហែងពីការឡើងថ្លៃទំនិញ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋធ្ងន់ធ្ងរ គឺជាក្ដីព្រួយបារម្ភមួយសម្រាប់លោក ពូទីន ខណៈលោកត្រៀមខ្លួនឈរឈ្មោះ បោះឆ្នោតឡើងវិញនៅខែមីនា ឆ្នាំ២០២៤ សម្រាប់ការកាន់អំណាចរយៈពេល៦ឆ្នាំបន្ថែមទៀតនៅវិមានក្រឹមឡាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី២៣ ខែសីហា នេះ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសរុស្ស៊ី ពេលនេះកំពុងស្ថិតក្រោមភាពតានតឹងផ្នែកថវិកា ដែលបណ្ដាលមកពីការបញ្ជេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយធនាគារកណ្ដាលរុស្ស៊ី បានបង្ខំចិត្តដំឡើងអត្រាការប្រាក់រហូតដល់ទៅ១២%កាលពីសប្ដាហ៍មុន ដើម្បីបញ្ឈប់ការធ្លាក់ថ្លៃនៃរូបិយរូប៊ល (Ruble) ដែលជារូបិយប័ណ្ណជាតិរបស់រុស្ស៊ី។

លោក ពូទីន បានថ្លែងសុន្ទរកថា ផ្សាយតាមកញ្ចក់ទូរទស្សន៍ទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាលថា “ទំហំ និងភាពស្មុគស្មាញនៃកិច្ចការ ដែលយើងកំពុងដោះស្រាយ និងបន្តដោះស្រាយគឺធំធេងខ្លាំងណាស់”។

លោកបានគូសបញ្ជាក់ថា ស្ថានការណ៍ជារួមគឺមានស្ថិរភាព ប៉ុន្តែទាមទារឱ្យមានការ ត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន និងការសម្រេចចិត្តទាន់ពេលវេលា៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here