ដោយ៖គង់ សូរិយា
ភ្នំពេញ៖ ផ្សារទំនើបលំដាប់អន្តរជាតិមួយ ស្ថិតក្នុងគំរោង The Bridge នឹងបើកដំណើរការនៅដើមឆ្នាំ២០១៨ ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
លោកឧកញ៉ា សៀ រិទ្ឋី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងឲ្យដឹងនៅការិយាល័យរបស់លោក នាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា ផ្សារទំនើបនេះនឹងបើកដំណើរការនៅខែ មេសា ឬឧសភា ឆ្នា២០១៨ ដោយគំរោងផ្សារទំនើបនេះមានការគ្រប់គ្រង និងរៀបចំដោយអ្នកជំនាញមកពីប្រទេសសឹង្ហបុរី។ ផ្សារទំនើបនេះនឹងផ្តោតលើអតិថិជន ចាប់ពីជីវភាពមធ្យម ដល់អ្នកមានជីវភាពធូរធារ។
លោកបន្តថា “នៅស្រុកខ្មែរ មិនទាន់មានអ្នក high Classទេ បើយើងធ្វើដូចគំរោង Watanac នឹងស្លាប់មិនខាន ព្រោះអ្នកមានប្រាក់មិនទិញ ហើយអ្នកក្រមិនមានលទ្ឋភាព អញ្ចឹងលក់អោយអ្នកណា”។ លោកបន្តថា “ ផលិតផលថ្នាក់កណ្តាលជាប្រេនដែរ តែលក់មិនល្អច្រើននោះទេ ហើយផលិតផលដូចជា Chanel, LV មិនទាន់មានទេ។ អ្នកមានលទ្ឋភាពទិញរបស់ទាំងនេះ គេទៅទិញនៅបរទេសហើយ ព្រោះនៅកម្ពុជាមិនទាន់មានករណីពិសេសលើកលែងពន្ឋទេ”។