ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន Strategic Realty Investment កំពុងបោះជំហានទៅមុខយ៉ាងធំ ជាមួយនឹងគម្រោងខ្នាតធំរបស់ខ្លួនគឺ Banteay Srei Eco City។
ក្រុមហ៊ុននេះ កំពុងផ្តោតការយកចិត្តទុកដាក់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងជាច្រើន ទៅលើតំបន់ធម្មជាតិបៃតង និងការរចនាប្រកបដោយភាពច្នៃប្រឌិត ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីបង្ហាញពីភាពស្រស់ស្អាត ដ៏គួរឱ្យភ្ញាក់ផ្អើលនៃទីតាំងគម្រោងនេះ។
-->

មិនយូរប៉ុន្មានទេ ទីក្រុងនេះនឹងក្លាយជា Banteay Srei Eco City ដ៏អស្ចារ្យ ខណៈពេលនេះក្រុមហ៊ុន ក៏កំពុងរៀបចំធ្វើការសិក្សាលើគំនិតសាងសង់វីឡា នៅលើកោះឋានសួគ៌ដ៏អស្ចារ្យ របស់ខ្លួនផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន V. BilCC Design & Construction Ltd. បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត Alexander Evengroen ក្នុងនាមជាអ្នកប្រឹក្សាជាន់ខ្ពស់។ ហើយក្រុមហ៊ុនពិតជាមានក្តីរំភើបខ្លាំងណាស់ ព្រមទាំងទន្ទឹងរង់ចាំធ្វើការជាមួយលោក។

ក្រុមហ៊ុនបញ្ជាក់ថា ក្នុងនាមជាទីប្រឹក្សា ជំនាញ និងការណែនាំរបស់លោកបណ្ឌិត នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់យើង នៅពេលដែលយើងជួបប្រទះបញ្ហាប្រឈម និងឱកាសនៅពេលខាងមុខ។លើសពីនោះ ចំណេះដឹង និងការយល់ដឹងរបស់លោកនឹងជួយឱ្យក្រុមហ៊ុនធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹង និងសម្រេចបាននូវគោលបំណងរបស់ខ្លួន។
ក្រុមហ៊ុននេះបានលើកឡើងថា ខ្លួនពិតជាមានក្តីរំភើបរីករាយណាស់ ដែលទទួលបានលោកបណ្ឌិត Alexander Evengroen ក្លាយជាផ្នែកមួយនៃក្រុមហ៊ុនរបស់ខ្លួន៕