ដោយ: គង់ លាងហួរ
ភ្នំពេញ: កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ សមាគមមូលនិធិគ្រួសារខ្មែរ និងសមាគមសប្បុរសធម៌មេត្តា បានធ្វើការសហការក្នុងបេសកកម្មរួមគ្នាមួយ ក្នុងការលើកកម្ពស់សហគមន៍ និងការផ្សព្វផ្សាយមនុស្សធម៌ បន្ទាប់ពីសមាគមទាំង២បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)។
សមាគមទាំង២មានគោលបំណងពង្រីកការងារសហគមន៍ ការស្ម័គ្រចិត្ត និងផ្តល់ការគាំទ្រសម្រាប់អ្នកដែលត្រូវការជំនួយបំផុត ព្រមទាំងជំរុញព្រំដែននៃក្តីមេត្តា និងការប្តេជ្ញាចិត្ត។
-->

នៅថ្ងៃដដែលនោះ ក៏មានការប្រារព្ធពិធីបង្កើតភាពជាដៃគូដ៏សំខាន់ផងដែរ រវាង Cambodia My Second Home (CM2H) និងម៉ាកយីហោ Lifestyle ល្បីៗគួរឱ្យចាប់រម្មណ៍ជាច្រើនដូចជា The Cabinè Restaurant Méso Beauty Center W CLUB – Phnom Penh SOHO MALL J Snooker & Pool Club ភោជនីយដ្ឋានហុងកុង 香港茶餐廳 Luk Hot Pot Chgai Phnom Penh Chet Steak Pastas & Wine និង QSS Studio។
ការបង្កើតសម្ព័ន្ធភាពជាយុទ្ធសាស្ត្រទាំងនេះមានគោលបំណង សរបង្ហាញឱ្យឃើញនូវវិសាលគម និងការផ្តល់ជូនពិសេសសម្រាប់សមាជិក “CM2H Membership Privileges”។
