អបអរសាទរកម្ពុជាក្នុងឱកាសទទួលបានជ័យលាភីចំនួន២ នៅក្នុងក្របខណ្ឌនៃ“ពានរង្វាន់នៃការធ្វើដំណើរពិភពលោក”សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023)

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ ក្នុងក្របខណ្ឌនៃ“ពានរង្វាន់នៃការធ្វើដំណើរពិភពលោក”សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023)។

កម្ពុជាបានឈ្នះពានរង្វាន់ចំនួន២
.ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Asia’s Leading Cultural Destination)
២. ពាន់រង្វាន់ ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)។

នេះជាការប្រកាសជ័យលាភីលើកទី៣០របស់ World Travel Awards ដោយមានការបែងចែកជ័យលាភីជាច្រើនផ្នែកក្នុងតំបន់នីមួយៗ រួមមានតំបន់អាស៊ី អាហ្វ្រិក ការ៉ាអ៊ីប អាម៉េរិកកណ្តាល អឺរ៉ុប មហាសមុទ្រឥណ្ឌា មជ្ឈឹមបូព៌ា អាម៉េរិកខាងជើង អូសេអានី និងអាមេរិកខាងត្បូង។

កម្ពុជា បានជ័យលាភីជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) ពីរឆ្នាំជាប់គ្នា ដោយទទួលបានសំឡេងគាំទ្រច្រើនជាងឥណ្ឌា ជប៉ុន ណេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ បើគិតពីឆ្នាំ២០១៩មក វៀតណាម ឈ្នះ២លើក ថៃ១លើក និងកម្ពុជា២លើក។

សម្រាប់ជ័យលាភីជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination) កម្ពុជាទទួលបានសំឡេងគាំទ្រច្រើនជាងប្រទេសជិតខាងទាំងបី គឺឡាវ ថៃ និងវៀតណាម។ ឡាវធ្លាប់ឈ្នះ២លើក ថៃ១លើក និង២លើកចុងក្រោយ បានមកកម្ពុជា។What is the Economic Situation in Cambodia – And is Now a Good Time to Invest? - Benoit Propertiesក្នុងក្របខណ្ឌកម្ពុជាវិញ សម្រាប់ឆ្នាំ២០២៣នេះ Avis ជាជ័យលាភីក្រុមហ៊ុនឈានរថយន្តនាំមុខគេ, ក្រុមហ៊ុន Diethelm ជាក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍នាំមុខគេ, Park Hyatt សៀមរាប ជាសណ្ឋាគារនាំមុខគេ, Presidential Suite @ Park Hyatt Siem Reap ជា Hotel Suite នាំមុខគេ, សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ជារីសតនាំមុខគេ, Angkor 7th Travel ជាភ្នាក់ងារទេសចរណ៍នាំមុខគេ និង Six Senses Krabey Island ជាវីឡារីសតឈានមុខគេ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បានមានប្រសាសន៍ថា កម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងអេកូឡូស៊ី។ លោកបានប្រាប់សារពត៌មាន Xinhua ថា “ប្រទេសយើងត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈឧទ្យានបុរាណវិទ្យាអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោកស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតស្ថិតនៅភាគនិរតីនៃខេត្តព្រះសីហនុ”។ ជាមួយគ្នានេះ វិស័យទេសចរណ៍ក៏ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here