កម្ពុជា អូស្រ្តាលីសហការគ្នាផលិតពូជស្រូវជិត៥០ប្រភេទ ខណៈរដ្ឋមន្រ្តីក្រសួងអះអាងពីការត្រៀមជួយអ្នកវិនិយោគ

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ  លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ក្រសួងបើកទូលាយសម្រាប់ការវិនិ​យោ​គ និងស្វាគមន៍គម្រោងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

បន្ថែមពីនេះក្រសួងត្រៀមខ្លួនក្នុងការសម្របសម្រួល និងគាំទ្រ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការទទួលបានជោគជ័យ ផ្តល់ប្រយោជន៍ដល់កសិករ មានផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីរូបនេះ។

លោកឌិត ទីណាបានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាកាលពីសប្តាហ៍មុន។ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងនូវគោលនយោបាយរបស់ក្រសួង ដែលកំពុងជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាព ដាំដុះផលិតផលកសិកម្ម ក្នុងទ្រង់ទ្រាយធំដូចជាស្រូវ ស្វាយចន្ទី និងម្រេច ដែលមានគុណភាពខ្ពស់ សម្រាប់កែច្នៃដើម្បីនាំចេញ និងទទួលបានតម្លៃបន្ថែមខ្ពស់។

លោកឌិត ទីណាបានបន្តទៀតថា ក្រសួងក៏កំពុងសហការជាមួ​យស្ថាប័នពាក់ព័ន្ធក្នុងការជ្រើសរើស និងដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្ម ដែលមានសមត្ថភាពឆន្ទៈ នៅតាមមូលដ្ឋានភូមិឃុំ ដើម្បីជួយកសិករលើបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។លោករដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដោយចំពោះការគាំទ្ររបស់អូស្ត្រាលី ក្នុងកិច្ចការស្រាវជ្រាវពូជស្រូវនៅកម្ពុជា រហូតសម្រេចបានពូជស្រូវចំប៉ីស ៧០ និងពូជស្រូវផ្សេងៗទៀតចំនួនជិត៥០ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here