Hattha top Banner

ប្រទេសចិន កំពុងបើកដំណើរការសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតទី១របស់ពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេស​ចិន​ គឺ​ជា​ម្ចាស់​ជើង​ឯក​​ ដែលបំបែកកំណត់ត្រា ក្នុង​ការ​សាង​សង់​ទំនប់វារីអគ្គិសនី ធំបំផុតនៅលើពិភព​លោក ជាពិសេស ចិនបានសាងសង់ទំនប់វារីអគ្គិសនី ដែលមានសមត្ថភាពធំជាងគេ និងកំពុងបើកដំណើរការនាពេលបច្ចុប្បន្ន គឺទំនប់ Three Gorges នៅលើទន្លេ Yangtze។

នៅពេលនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងទី២ នៅលើពិភពលោកមួយនេះ កំពុងដំណើរការសាងសង់ ទំនប់វារីអគ្គិសនីធំជាងគេបង្អស់របស់ពិភពលោក ដើម្បីបំបែកកំណត់ត្រាសារជាថ្មីម្តងទៀត។

ទំនប់វារីអគ្គិសនីនេះ នឹងស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo ដែលត្រូវបានគេស្គាល់ថា ជាទន្លេ Brahmaputra ក្នុងប្រទេសឥណ្ឌា ស្ថិតក្នុងចន្លោះជើងភ្នំហិម៉ាឡៃ ក្នុងតំបន់ស្វយ័តទីបេ។

ទន្លេ Yarlung Zangbo ហូរឆ្លង​កាត់​តំបន់​ទីបេ ដែលមានចម្ងាយ​ប្រហែល១.៦០០គីឡូម៉ែត្រ​ ហើយ​បន្ទាប់​មក​ហូរ​ចូល​ទៅ​កាន់ប្រទេស​ឥណ្ឌា។ ទឹក​ទន្លេ​នេះ ហូរ​កាត់រដ្ឋ Arunachal Pradesh ដែលស្ថិតនៅភាគឦសាន ប្រទេសឥណ្ឌា មុន​ពេល​ហូរ​ចូល​ទន្លេ Brahmaputra ប្រទេស​បង់ក្លាដែស។

ផែនការ​របស់​ប្រទេស​ចិន ដើម្បី​សាងសង់​ទំ នប់​វារីអគ្គិសនី ឆ្លង​កាត់​ទន្លេ Yarlung Zangbo បាន​បង្កឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា និងបង់ក្លាដែស ​ដែល​ជា​ប្រទេស​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទំនប់​វារីអគ្គិសនី​តែ​មួយ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលចិនបានព្យាយាមបង្ហាញពីភាពត្រឹមត្រូវនៃគម្រោងរបស់ខ្លួន ដោយគូសបញ្ជាក់ថា ការកសាងទំនប់នេះនឹងជួយឱ្យប្រទេសចិន សម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនរបស់ខ្លួន នៅត្រឹមឆ្នាំ២០៦០ខាងមុខ។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងធនធានទឹករបស់ប្រទេសឥណ្ឌាបានបញ្ជាក់ប្រាប់កាសែត Al Jazeera ថា ខ្លួនកំពុងរៀបចំគម្រោងសាងសង់ គម្រោងថាមពល១០ជីហ្គាវ៉ាត់ នៅលើដៃទន្លេ Brahmaputra ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃទំនប់វារីអគ្គិសនីរបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here