ទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុនលក់រាយខ្នាតយក្ស Walmart កំពុងកើនឡើងខណៈតម្លៃភាគហ៊ុនហក់ឡើងថ្លៃយ៉ាងគំហុក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បងប្អូនបង្កើតត្រកូល Waltons ទាំង៣រូប ដែលជាម្ចាស់ក្រុមហ៊ុន Walmart កំពុងប្រមូលប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោយពីតម្លៃភាគហ៊ុននៃក្រុមហ៊ុន លក់រាយខ្នាតយក្សមួយនេះ បានហក់ឡើងថ្លៃខ្លាំងបំផុតមិនធ្លាប់មាន។

យោងតាមសារព័ត៌មាន Business Insider បានចុះផ្សាយថា តម្លៃភាគហ៊ុននៃក្រុមហ៊ុន Walmart បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដែលការណ៍នេះបានធ្វើឱ្យទ្រព្យសម្បត្តិសរុបរបស់លោក Rob walton លោក Jim walton និងលោកស្រី Alice walton ម្ចាស់ក្រុមហ៊ុន Walmart កើនឡើងលើសពី១០០ពាន់លានដុល្លារ។

-->

ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង៣រូបនេះ មានទំហំទឹកប្រាក់សរុបសរុបចំនួន២២៤ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗវិញ មានចន្លោះពី៧០ ទៅ ៧៧ពាន់លានដុល្លារ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Walmart បានហក់ឡើងថ្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៦ ពីតម្លៃក្រោម៧៥ដុល្លារក្នុងមួយហ៊ុន ឡើងដល់តម្លៃ១៨១ដុល្លារក្នុងមួយហ៊ុន កាលពីសប្ដាហ៍មុន។

ក្រុមហ៊ុន Walmart គឺជាផ្សារទំនើបខ្នាតយក្ស ដែលលក់ទំនិញរាយនៅក្នុងសហរដ្ឋអាមេរិក និងមានទីតាំងរាប់រយសាខា ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះមានតម្លៃមូលធនទីផ្សារ ប្រមាណ១៥៧,៥៥ពាន់លានដុល្លារ៕