អ្នកឧកញ៉ាសុខ គង់ត្រៀមសាងសង់អាគារកំពស់២០ជាន់ធ្វើជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសូគីម៉ិច

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ប្រធាននិងជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ្នកឧកញ៉ាសុខ គង់បានប្រកាសរកក្រុមហ៊ុនចូលរួមដេញថ្លៃ សាងសង់អាគារកំពស់២០ជាន់ ធ្វើជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុននេះ។

គំរោងនេះ គ្រោងសាងសង់លើផ្លូវភ្លោះក្រមូន “ស” ស្ថិតនៅក្បែរវិមានកាណាឌីយ៉ា អាគារវឌ្ឍនៈ និងគំរោងអាគារកប់ពពករបស់ធនាគារFTBផងដែរ។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃសាងសង់ អគារការិយាល័យក្រុមហ៊ុនសុខ គង់ អាហរ័ណ នីហរ័ណ (សូគីម៉ិច) ចុះថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៤ ដែលមានវាយត្រា និងចុះហត្ថលេខារបស់អ្នកឧកញ៉ាសុខ គង់បានឲ្យដឹងថា ក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ (សូគីម៉ិច) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន សំណង់ទាំងអស់ឲ្យបានជ្រាបថា យើងខ្ញុំនឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើស ក្រុមហ៊ុនសំណង់ដែលមានសមត្ថភាព និងបទពិសោធន៍ គ្រប់គ្រាន់ឲ្យទទួលសាងសង់គ្រឿងផ្តុំ សំណង់ (Structure) អគារការិយាល័យរបស់ក្រុមហ៊ុនសូគីម៉ិច (កម្ពស់ ២០ ជាន់) ដែលមានទីតាំង ស្ថិតនៅដីឡូត៍លេខ២២ វិថីក្រមួនស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា “ក្រុមហ៊ុនសំណង់ ដែលមានចំណាប់អារម្មណ៍ ចូលរួមដេញថ្លៃសាងសង់អគារខាងលើនេះ សូមអញ្ជើញ មកទំនាក់ទំនងការិយាល័យរដ្ឋបាល ក្រុមហ៊ុនសូគីម៉ិច ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៤ តាមអាសយដ្ឋាននិងលេខទូរស័ព្ទដូចខាងក្រោម៕

LEAVE A REPLY

Please enter your comment!
Please enter your name here