ក្រោយសម្តេចធិបតីដាក់ចេញកម្មវិធីជម្រុញការវិនិយោគបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគនៅខេត្តព្រះសីហនុ

0

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងថា បន្ទាប់ពីការដាក់ចេញកម្មវិធីលើកកំពស់ ការវិនិយោគនៅខេត្តព្រះសីហនុរបស់សម្តេ​ចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៣១ មករាក​ន្លងមក មានម្ចាស់អាគារជាប់គាំង និងអ្នកវិនិយោគមួយចំនួន បានទាក់ទងមកកាន់អគ្គលេខាធិការដ្ឋាន នៃក្រុមការងារជម្រុញការវិនិយោគនៅខេត្តព្រះសីហនុជាបន្តបន្ទាប់។

លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ បានមានប្រសា​សន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ថា នេះជាសញ្ញាវិជ្ជមាន ដែល​មានអ្នកវិនិយោគ និងម្ចាស់អាគារជាប់គាំងមួយចំនួន បានចាប់អារម្ម​ណ៍ ដាក់ពាក្យ និងទំនាក់ទំនងមក ហើយពេលថ្មីៗនេះ ក្រុមការងារជម្រុញការវិនិយោគខេត្ត បានពិនិត្យ និងវិភាគលើការងារមួយចំនួន ដោយបានអនុញ្ញាត្តឲ្យគំរោងជាប់គាំង​នួន២ បានបន្តសកម្មភាពសា​ងសង់ឡើងវិញ។

លោកបន្តថា “ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចស្នូលមួយដ៏មានសារៈសំខាន់សម្រាប់ប្រទេ​ស”។

លោកបានបន្តថា បន្ទាប់ពីឆ្នាំ២០២៤ យើងនឹងមានគោលការ​ណ៍ និងកញ្ខប់លើកទឹកចិត្តបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាអា​គារជាប់គាំងកន្លងមក ដើ​ម្បីឲ្យវិស័យឯកជន បន្តសកម្មភាពវិនិយោគឡើងវិញ។

លោកឡុង ឌីម៉ង់បានបន្តថា ជាមួយគ្នានេះ ក្រុមការងារនគរូបនីយកម្មនៃទីក្រុងស៊ិនជិន ដែលកំពុងជួយរៀបចំខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពហុបំណង យើងរំពឹងនឹងបញ្ចប់ឯកសារ នៅឆមាសទី១ឆ្នាំ២០២៤នេះ។

ខេត្តព្រះសីហនុ បានទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេ​សប្រមាណ៨០០០លានដុល្លារ ត្រឹមក្នុងរយៈពេល៤ឆ្នាំ ក្នុងចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩កន្លងមកនេះ ដែលធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់ទាំងស្រុង ជាមួយវត្តមានអាគារកប់ពពក រាប់រយអាគារនៅទីក្រុង ដែលធ្លាប់ស្ងប់ស្ងាត់មួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here