សិក្សាបន្ថែមលើពន្ឋចំនួន៦ប្រភេទ ដែលទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលទាក់ទងគំរោងជាប់គាំងនៅខេត្តព្រះសីហនុ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ការលើកទឹកចិត្តមិនមែនពន្ធ ចំនួន៦ប្រភេទ ដើម្បីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ។

ពន្ឋចំនួន៦ប្រភេទនោះមានដូចជា  ១). ការលើកលែងការបង់ថ្លៃសេវាសាធារណៈ នៃការស្នើលិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋាន និងលិខិតបិទការដ្ឋាន និងវិញ្ញាបនប្រើប្រាស់សំណង់។  ២). ការសម្រួលនីតិវិធីលើការចុះបញ្ជី រួមទំាងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការចុះបញ្ជីសហគ្រាស។

៣). ការសម្របសម្រួលចំពោះនីតិវិធី ដែលពាក់ព័ន្ធចំពោះធុរកិច្ច និងការវិនិយោគ។ ៤). ការសម្របសម្រួលការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅតុលាការ។

៥). ការផ្តល់ទិដ្ឋាការរយៈពេល៣ឆ្នាំ សម្រាប់ការទិញ ឬ ជួលរយៈពេលវែងនៃទ្រព្យសម្បត្តិ ដែលមានតម្លៃលើសពី១០០,០០០ ដុល្លារអាមេរិក និង៦). ការពន្លឿននីតិវិធីគយនៅពេលភ្ញៀវមកដល់ និង ត្រឡប់ទៅវិញ ។

លោកណ្ឌិតសភាចារ្យហ៊ាន សាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជម្រុញ ការវិនិយោគនៅ ខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៣ មិនាថា ការអនុវត្តកម្មវិធីពិសេសនេះ ទទួលបានជោគជ័យក៏អាស្រ័យទៅលើការចូលរួម និង ការជឿទុកចិត្តពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាល ថានឹងគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដ និងពេញលេញ។

លោកបញ្ជាក់ថា ក្រុមការងារដែលត្រូវបានចាត់តាំង ដោយរាជ    រដ្ឋាភិបាល ឱ្យដឹកនាំ និងសម្របសម្រួលការអនុវត្តកម្មវិធីពិសេសនេះ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយវិស័យឯកជន ដើម្បីអនុវត្តកម្មវិធីពិសេសនេះយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងធានាថា វិស័យឯកជននឹងទទួលបាន អត្ថប្រយោជន៍ពិសេសពីរាជរដ្ឋាភិបាល ។

លោកបន្តថា ទន្ទឹមនេះ ក្រុមការងារនឹងរង់ចាំគាំទ្រ និងជួយវិនិយោ-គិន និងធុរជន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ឬធ្វើសកម្មភាពធុរកិច្ចនៅក្នុងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here