តើទីផ្សារជួលខុនដូ និងអាផាតម៉ិននៅទីក្រុងភ្នំពេញកំពុងមាន សភាពដូចម្តេច?

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ខុនដូ បានក្លាយជាផ្នែកមួយ នៃការប្រជែងជាមួយទីផ្សារជួលអាផាតម៉ិននៅទីក្រុងភ្នំពេញ ខណៈចំនួនផ្គត់ផ្គង់ខុនដូជាច្រើនបានដាក់ចូលទីផ្សារ។

អ្នកជំនាញក្នុងវិស័យនេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចដថ្ងៃទី១៤ មិនានេះថា ដោយសារលំហូរអ្នកវិនិយោគ និងទេសចរណ៍នៅមានកម្រិត ព្រមទាំងការកើនឡើងនូវការផ្គត់ផ្គង់ខុនដូ នៅក្នុងទីផ្សារ បានធ្វើឲ្យអត្រាគ្របដណ្តប់ការប្រើប្រាស់ ក្នុងទីផ្សារជួលមានប្រមា​ណ៨០ភាគរយ នៃយូនីតសរុបក្នុងទីផ្សារ។លោកបន្តថា “មុនវិបត្តិកូវីដ១៩ អត្រាគ្របដណ្តប់ការប្រើប្រាស់មានចន្លោះ៩០ទៅ៩៥ភាគរយ ប៉ុន្តែតម្លៃជួលហាក់ស្ថិតនៅក្នុងសភា​ពទ្រឹង”។ លោកបន្តថា “ខុនដូកំពុងប្រកួតប្រជែង ដែលមានភាពប្រហាក់ប្រហែលនឹងអាផាតម៉ិន ស្របពេលការសាងសង់អាផាតម៉ិននៅក្នុងទីផ្សារមានចំនួនទាប”។

លោកប៉ូ អ៊ាវគង់បានបន្តថា អត្រាគ្របដណ្តប់ការប្រើប្រាស់ខុនដូ និងអាផាតម៉ិន ស្ថិតនៅក្នុងចន្លោះខុសគ្នាផងដែរ អាស្រ័យលើតំបន់ ដូចជា តំបន់ទួលទំពូង អត្រាគ្របដណ្តប់ការប្រើប្រាស់បានធ្លាក់ចុះ ធៀបនឹងតំបន់បឹងកេងកង១ និងតំបន់មួយចំនួនទៀតស្ថិតនៅក្នុងខ័ណ្ឌចំការមន៕

LEAVE A REPLY

Please enter your comment!
Please enter your name here