ក្រុមមន្រ្តីកម្ពុជា កូរ៉េសិក្សាការងារបច្ចេកទេស និងពិនិត្យលើចំណុច ប្រឈមដល់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេស និងពិនិត្យលើចំណុចដែលអាចជាកត្តាប្រឈម ដល់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

មានការចូលរួមពី តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុនអ៊ីឌីស៊ីជូតា ខេមបូឌា និងមន្ត្រីពាក់ព័ន្ធ ជាសមាជិកគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផងដែរ។

អង្គប្រជុំបានបន្តពិភាក្សាយ៉ាងផុសផុល ដោយបានលើកឡើងនូវសំណូមពរ និងដំណោះស្រាយមួយចំនួនរួមមានៈ កំណត់កាលបរិច្ឆេទជាក់លាក់ ក្នុងការជ្រើសរើសទីប្រឹក្សាបច្ចេកទេស សិក្សាលម្អិ​តគម្រោងសាងសង់ស្ពាន និងការសហការគ្នារវាងក្រសួង និងក្រុមហ៊ុន ព្រមទាំងភាគីពាក់ព័ន្ធ។

ក្នុងនោះដែរក្រុមហ៊ុន ក៏យល់ស្របផ្តល់ជូនមកក្រសួង នូវប្លង់សិក្សាលម្អិត ការសាងសង់ចំណតរថយន្តក្រោមដី ដើម្បីបានជាធាតុចូលសម្រាប់ទីប្រឹក្សាបច្ចេកទេស ធ្វើការសិក្សាលម្អិតគម្រោងស្ពាននេះ សំដៅបង្កើនប្រសិទ្ធភាព និងបញ្ចៀសបានកត្តា ដែលអាចប្រឈ​មដល់គម្រោង។

ជាលទ្ធផល កិច្ចប្រជុំសម្រេចដាក់ចេញ កាលវិភាគការងារសម្រា​ប់បញ្ចប់ការសិក្សាហេតុប៉ះពាល់ និងទទួលបានធាតុចូលសម្រាប់បន្តការសិក្សាលម្អិតបរិស្ថាន និងសង្គមបន្ថែមទៀត ដែលនឹងសម្រួលដល់ការសិក្សាគ្រប់ជ្រុងជ្រោយ និងទទួលបានលទ្ធផលល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here