ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តស្ថិតក្នុងសភាពមិនច្បាស់លាស់នៅល្ងាចថ្ងៃច័ន្ទនេះបន្ទាប់ពីទិន្នន័យបង្ហាញថា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានកើនឡើងដូចការរំពឹងទុក នៅក្នុងខែមេសា ដែលការណ៍នេះអាចផ្តល់ឱកាសដល់ធនាគារ Fed ក្នុងការកាត់បន្ថយអត្រាការប្រាក់។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១១%ដល់២៣២៤,៣៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងតិចតួចប្រមាណ០,០៥ភាគរយដល់២៣៤៦,៩០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៤:៣០នាទីល្ងាច។