តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃចុះនៅល្ងាចថ្ងៃច័ន្ទនេះ ខណៈពេលដែលក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកអះអាងថា ធនាគារនេះអាចនឹងបញ្ចុះអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះនៅឆ្នាំ២០២៤នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥៤%ដល់២៣១៩,៩៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥៤ភាគរយដូចគ្នាដល់២៣៣៦,៤០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៤២នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៣២,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold future បានស្ថិតនៅត្រឹម២៣៤៩,១០ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here