តើកត្តាអ្វីខ្លះដែលនាំឱ្យពលរដ្ឋម៉ាឡេស៊ីមានលទ្ធភាពទិញអចលនទ្រព្យនៅបរទេស?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ស្តីពី និន្នាការទិញអចលនទ្រព្យឆ្លងដែនអាស៊ី- ប៉ាស៊ីហ្វិកពីក្រុមហ៊ុន Juwai IQI Holdings បង្ហាញថា ម៉ាឡេស៊ី គឺជាប្រទេស ដែលបានបណ្តាក់ទុនទៅលើអចលនទ្រព្យ នៅក្រៅប្រទេសច្រើនជាងទី៣ ប្រចាំតំបន់អាស៊ី បន្ទាប់ពីប្រទេសចិនដីគោក និងទីក្រុងហុងកុង។

របាយការណ៍បានបន្តថា ចំណាត់ថ្នាក់នេះបង្ហាញសញ្ញាពីការកើនឡើង នៃអំណាចនៃការទិញ របស់ពលរដ្ឋម៉ាឡេស៊ី និងសន្ទុះនៃការចាប់អារម្មណ៍ លើការវិនិយោគអចលនទ្រព្យឆ្លងដែន។

គោលដៅ​លំដាប់កំពូល​ ដែល​ពលរដ្ឋ​ម៉ាឡេស៊ី​ បាន​បង្ហា​ញ​ការ​ចាប់​អារម្មណ៍​ខ្លាំងជាងគេ គឺ​ការទិញអចលនទ្រព្យនៅប្រទេស​ថៃ អូស្ត្រាលី វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី អេស្ប៉ាញ ​អង់គ្លេស ក្រិក ជប៉ុន និង​សហរដ្ឋអាមេរិក​។

របាយការណ៍ដដែលវាយតម្លៃថា “កត្តាសំខាន់ៗមួយចំនួន ដែលជំរុញឱ្យពលរដ្ឋម៉ាឡេស៊ី ងាកមកទិញអចលនទ្រព្យនៅបរទេស រួមមាន កំណើនសេដ្ឋកិច្ច និងការកើនឡើងនៃវណ្ណៈកណ្តាល ដែលការណ៍នេះបានជួយបង្កើន ប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ ដែលអាចអនុញ្ញាតឱ្យពួកគេ មានលទ្ធភាពធ្វើការវិនិយោគលើអចលនទ្រព្យនៅបរទេស”។

លោក Kashif Ansari នាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI Holdings បានលើកឡើងថា “ម៉ាឡេស៊ីគឺជាតួអង្គដ៏ស្វាហាប់ក្នុងការវិនិយោគនៅក្រៅប្រទេស។ កំណើនសេដ្ឋកិច្ចរបស់យើង និងការកើនឡើងនៃវណ្ណៈកណ្តាល កំពុងបង្កើនចំណាប់អារម្ម​ណ៍យ៉ាងខ្លាំង ចំពោះទីផ្សារអចលនទ្រព្យបរទេស”។EdgeProp Malaysia on X: "Malaysia ranks third in Asia for outbound cross-border  property investment — Juwai IQI #myedgeprop https://t.co/o450IEGRY2  https://t.co/FJmkX5ju38" / Xលោកបញ្ជាក់ថា វិនិយោគិនម៉ាឡេស៊ី កំពុងពង្រីកការយល់ដឹងរបស់ពួកគេ និងធ្វើពិពិធកម្មផលប័ត្ររបស់ពួកគេ ស្របពេលដែលទីផ្សារនៅលើពិភពលោក កំពុងមានការវិវឌ្ឍន៍ឆ្ពោះទៅមុខឥតឈប់ឈរ”។

យ៉ាងណាមិញ ប្រទេសម៉ាឡេស៊ី​ ក៏​ជា​គោលដៅ​វិនិយោគ​អចលនទ្រព្យ​​ដ៏​ពេញ​និយម ​សម្រាប់ជនបរទេសផង​ដែរ។ យោងតាមរបាយការណ៍បានបង្ហាញថា ម៉ាឡេស៊ីគឺជាគោលដៅពេញនិយមបំផុតទី២ សម្រាប់អតិថិជនមកពីប្រទេសសិង្ហបុរី ទី៦សម្រាប់អតិថិជនមកពីហុងកុង និងទី៧សម្រាប់អតិថិជនមកពីចិនដីគោក។

កត្តានានា ដែលជំរុញឱ្យជនបរទេស មានការចាប់អារម្មណ៍លើទីផ្សារអចលនទ្រព្យ លំនៅដ្ឋាន របស់ប្រទេសម៉ាឡេស៊ី រួមមាន ទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ថ្មីៗ បរិយាកាសវិនិយោគអំណោយផល ឱកាសផលចំណេញខ្ពស់សមរម្យ។

ក្រៅ​ពី​កត្តាទាំងនោះ ការ​ងើបឡើង​ថ្លៃ​នៃ​រូបិយប័ណ្ណ​បរទេស​ ធៀបទៅនឹង​រូបិយប័ណ្ណ​រីងហ្គីតរបស់ម៉ាឡេស៊ី​ ក៏​ជាកត្តាជួយរួម​ចំណែក​មួយទៀត ក្នុងការបង្កើន​លទ្ធភាព​ទិញ​ ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​តំបន់អាស៊ីផងដែរ៕ប្រភព: The edge Malaysia ៕

LEAVE A REPLY

Please enter your comment!
Please enter your name here