Hattha top Banner

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅល្ងាចថ្ងៃអង្គារនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះកាលពីព្រឹកមិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើយកប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទដើមសប្តាហ៍ម្សិលមិញនេះ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅល្ងាចថ្ងៃអង្គារនេះ បន្ទាប់ពីធ្លាក់ថ្លៃចុះកាលពីព្រឹកមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៤%ដល់២៣៣៦,២៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៥ភាគរយដល់២៣៤៧,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៤៧នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២៣៣២,៩៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣៤៤,៤០ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here