តើការិយាល័យនៅតំបន់អគារខ្ពស់ៗកប់ពពកក្នុងទីក្រុង សិង្ហបុរី មានតម្លៃប៉ុន្មានក្នុងមួយខែ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ថ្លៃជួលការិយាល័យ នៅតំបន់បណ្តុំអគារខ្ពស់កប់ពពកចំនួន២ គឺតំបន់ Raffles Place និងតំបន់ Marina Bay ក្នុងទីក្រុងសិង្ហបុរី បានកើនឡើង១,៣ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank។

ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស ថ្លៃជួលការិយាល័យជាមធ្យមនៅតំបន់ទាំង២ បានកើនឡើង០,៧ភាគរយ នៅក្នុងត្រីមាសទី២ ដល់៨,៣៤ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េក្នុងមួយខែ បើធៀបនឹងកំណើន០,៦ភាគរយ នៅក្នុងត្រីមាសទី១។

ក្រុមហ៊ុន Knight Frank បានលើកឡើងថា “ទោះបីជានិន្នាការថ្លៃជួលការិយាល័យ នៅទូទាំងតំបន់ទាំង២ កើនឡើងតិចតួចយ៉ាងណាក្តី ក៏ប៉ុន្តែម្ចាស់អគារមួយចំនួន បានចាប់ផ្តើមកែតម្រូវយុទ្ធសាស្ដ្រទាក់ទាញអតិថិជន ជាពិសេសអគារដែលមានអត្រាទុកទំនេរចោលខ្ពស់”។យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield (C&W) បានបង្ហាញថា អត្រាការិយាល័យកម្រិតA ដែលគេទុកទំនេរចោលនៅតំបន់ពាណិជ្ជកម្មកណ្តាល  (CBD) បានកើនឡើងដល់៥,៤ភាគរយ ក្នុងអំឡុ ងត្រីមាសទី២ បើធៀបនឹងអត្រា៣,៦ភាគរយ នៅក្នុងត្រីមាសទី១។

ការកើនឡើងនេះ បណ្តាលមកពីការផ្គត់ផ្គង់បន្ថែមថ្មីដាក់ចូលទៅក្នុងទីផ្សារ ដូចជា អគារការិយាល័យ IOI Central Boulevard Towers និងអគារOdeon 333 ដែលមានផ្ទៃក្រឡាសរុបចំនួន១,៣លានហ្វីតការ៉េ បើធៀបនឹងតម្រូវការត្រឹមតែ០,៦លានហ្វីតការ៉េ នៅក្នុងត្រីមាសទី២។

លោក Jeryl Teoh នាយកជាន់ខ្ពស់ និងជាសហប្រធានផ្នែកភតិសន្យាពាណិជ្ជកម្មនៅក្រុមហ៊ុន C&W បានលើកឡើងថា “ម្ចាស់អគារការិយាល័យកម្រិតA ភាគច្រើន ដែលស្រូបទា ញបានតម្រូវការអតិថិជនខ្ពស់ នៅតែរក្សាថ្លៃជួលរបស់ពួកគេឱ្យនៅថេរដដែល”។

ក្រុមហ៊ុន C&W ព្យាករណ៍ថា ថ្លៃជួលការិយាល័យកម្រិត A នៅតំបន់CBD ក្នុងទីក្រុងសិង្ហបុរី នៅឆ្នាំនេះនឹងកើនឡើងចន្លោះពី០% ទៅ២% ខណៈក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE រំពឹងថាថ្លៃជួលនឹងកើនឡើងចន្លោះពី២% ទៅ៣%៕ប្រភព: Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here