ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ឋបានបើកកិច្ចប្រជុំ ទាក់ទងនឹងសេចក្តីព្រាងច្បាប់នេះ មានសារប្រយោជន៍ ក្នុងបង្កើតបរិយាកាសអំណោយផល ក្នុងការទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគលើវិស័យឧស្សាហកម្ម។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពគ្របដណ្តប់មកលើការវិនិយោគលើការរៀបចំ និងកសាងឧស្សាហកម្ម(រោងចក្រ) ផលិត និងដំឡើងយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ និងដើម្បីចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពយានយន្តក្នុងកម្រិតខ្ពស់ ការពារបរិស្ថាន ជំរុញការប្រើប្រាស់ថាមពលស្អាត សន្សំសំចៃថាមពល និងទប់ស្កាត់ការនាំចូលយានយន្តចោរកម្មជាដើម។
-->
ម៉្យាងទៀតសេចក្តីព្រាងច្បាប់នេះ ផ្តល់ផលប្រយោជន៍ឧស្សាហកម្ម និងអ្នកប្រើប្រាស់ ដោយប្រើប្រាស់ឯកភាវូបនីយកម្មលើយថាប្រភេទ សម្រាប់ដំណើរការផលិតយានយន្តថ្មី កាត់បន្ថយចំណាយថ្លៃដើម តាមរយៈប្រសិទ្ធភាព(សន្សំសំចៃ) លើការអភិវឌ្ឍ ការផលិត ដំណើរការផ្តល់លិខិតបញ្ជាក់អនុលោមភាព ព្រមទាំងអាចនាំចេញផលិតរបស់ខ្លួន ទៅក្នុងទីផ្សារអន្តរជាតិ ដោយមិនមានរនាំងបច្ចេកទេស និងអ្នកប្រើប្រាស់នៃប្រទេសជាសមាជិក នឹងទទួលបានយានយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ តម្លៃសមរម្យ សន្សំសំចៃថាមពល និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន។
កិច្ចប្រជុំឆ្លងបញ្ចប់លើការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ ឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទបញ្ញត្តិ បច្ចេកទេសរួមនេះបានដឹកនាំដោយលោកឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ឋ៕
