ដោយៈ គង់ សូរិយា
ព្រះសីហនុៈ បន្ទាប់ពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានប្រកាសដាក់ចេញកម្មវិធី ជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ រហូតមកទល់ពេលនេះ ទុនវិនិយោគជាង៧៣៨លានដុល្លារត្រូវបានអនុម័ត។
កម្មវិធីដែលមានរយៈពេល៤ខែកន្លងមកនេះ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាសំណង់ជាប់គាំង និងត្រូវបានបោះបង់នៅក្នុងទីក្រុងឆ្នេរនេះ ហើយក្រុមការងារជំរុញការវិនិយោគ ខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងថ្មីចំនួន១៤ ដែលត្រូវបានអនុម័តពីវិនិយោគិនបរទេស និងក្នុងស្រុក មានតម្លៃប្រមាណ៧៣៧លានដុល្លារអាមេរិក នឹងទទួលបានអត្ថប្រយោជន៍ ពីការលើកទឹកចិត្តពិសេស ( បន្ថែមលើគម្រោងចំនួន២៧ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់កញ្ចប់លើកទឹកចិត្ត) ។
គម្រោងទាំងនេះរួមមាន ការបង្កើតឧទ្យានកសិឧស្សាហកម្មជាតិ គម្រោងសណ្ឋាគារផ្កាយប្រាំ កាស៊ីណូ គម្រោងរមណីយដ្ឋាន ខុនដូ និងការិយាល័យពហុមុខងារ ខណៈដែលគម្រោងទាំងប្រាំពីរនេះ មានគោលបំណងស្តារឡើងវិញ នូវសំណង់ដែលបានជាប់គាំង។
នាពេលខាងមុខ ស្ថានភាពនៃគម្រោងបន្ថែមចំនួន២៣ទៀត នឹងត្រូវបានពិនិត្យដោយក្រុមការងារ។ នេះជាវឌ្ឍនភាព ប៉ុន្តែរដ្ឋាភិបាលបានកំណត់អគារសង់ មិនទាន់រួចរាល់រហូតដល់ចំនួន ៣៦២ នៅក្រុងព្រះសីហនុ នៅដើមឆ្នាំនេះ ដែលនេះបង្ហាញពីវឌ្ឍនភាពយឺត៕