តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធ្លាក់ថ្លៃចុះកាលពីព្រឹកមិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើយកប្រៀបធៀបនឹងតម្លៃក្នុងពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញនេះ គេសង្កេតឃើញថា តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធ្លាក់ថ្លៃចុះកាលពីព្រឹកមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦៦%ដល់២៣១៣,១០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៧ភាគរយដល់២៣២៤,១០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៥:៥១នាទីល្ងាច។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញនេះ តម្លៃមាស Spot Gold បានស្ថិតនៅត្រឹម២២៩៧,៩១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅត្រឹម២៣១៣,២០ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here