តម្លៃដីនៅជាយក្រុងហាណូយហក់ឡើងកប់ពពក ក្រោយរដ្ឋាភិបាលប្រកាសគម្រោងទីក្រុងឆ្លាតវៃ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាម្ចាស់ដីនៅសង្កាត់ Dong Anh ជាយក្រុងទីក្រុងហាណូយ កំពុងដាក់លក់ដីក្នុងតម្លៃ២០០លានដុង (.៩០០ ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ដែលជាកម្រិតខ្ពស់មិនធម្មតានាពេលបច្ចុប្បន្ន។ នេះបើយោងតាមអ្នកជំនាញអចលនទ្រព្យ។

ម្ចាស់ដីនៅតំបន់នោះនាំគ្នាដំឡើងតម្លៃ ហាងឆេងដីធ្លី ដោយអះអាងថា ដីរបស់ពួកគេមានទីតាំងនៅជិតស្ពាន Nhat Tan ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ក្នុងការតភ្ជាប់ទីប្រជុំជនទីក្រុងហាណូយជាមួយតំបន់ជាយក្រុង។

ម្យ៉ាងវិញទៀត ដីធ្លីទាំងនេះ ក៏មានទីតាំងនៅជិតតំបន់គម្រោងសាងសង់ទីក្រុងឆ្លាតវៃផងដែរ ដែលមានទុនវិនិយោគប្រមាណ៤,២ពាន់លានដុល្លារអាមេរិក ដែលជាហេតុនាំឱ្យប្រជាជនរស់នៅតំបន់នោះ សម្រុកដំឡើងតម្លៃដីឱ្យកាន់តែខ្ពស់។

ចំណែក តម្លៃដីឡូតិ៍នៅឃុំ Vinh Ngoc ក្នុងសង្កាត់ Dong Anh បានកើនឡើង២០% ដល់ទំហំទឹកប្រាក់៧២លានដុងក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី១ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ ដកស្រង់ចេញពីវេទិកា ចុះបញ្ជីអចលនទ្រព្យ Batdongsan

តម្លៃដីឡូតិ៍នៅក្នុងឃុំ Xuan Canh បានកើនឡើងជិត៣០ភាគរយដល់ទំហំទឹកប្រាក់ប្រមាណ៦០លានដុង ក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះ ឈ្មួញកណ្តាលបានដំឡើង តម្លៃដីឡូតិ៍នៅទីតាំងមួយចំនួន ដល់២០០លានដុងក្នុងមួយម៉ែត្រការ៉េ។

លោក Pham Duc Toan នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ EZ Property បានអះអាងថាម្ចាស់ដីកំពុងដាក់លក់ដីរបស់ពួកគេ ក្នុងកម្រិត៥ឆ្នាំ ឬ១០ឆ្នាំខាងមុខ ខណៈនាពេលកន្លងមក យើងក៏សង្កេតឃើញមានការកើនឡើងប្រហាក់ប្រហែលគ្នាបែបនេះ នៅក្នុងតំបន់នោះផងដែរប្រភព: Vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here