អគារខ្ពស់កប់ពពកមួយរបស់ក្រុមហ៊ុនចិន ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ត្រូវបានប្រកាសដាក់លក់ បន្ទាប់ពីការអភិវឌ្ឍន៍បានជាប់គាំងអស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ។

គម្រោងនេះ គឺជាគម្រោងអគារអចលនទ្រព្យ ប្រើប្រាស់ចម្រុះខ្ពស់កប់ពពក ឈ្មោះ “Oceanwide Plaza” ដែលរួមមានការអភិវឌ្ឍន៍ផ្សារទំនើបដ៏ធំ ដែលមានទីតាំងនៅចំកណ្តាលទីក្រុង Los Angeles។ អគារនេះ ត្រូវបានសាងសង់បញ្ចប់ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ និងរចនាឡើងតាមបែបសិល្បៈគំនូរជីវចល។

គម្រោងអគារនេះក៏រួមមាន ការសាងសង់លំនៅដ្ឋាន និងតំបន់លក់រាយលំដាប់ខ្ពស់ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Oceanwide Holdings។ ប៉ុន្តែគម្រោងនេះបានជាប់គាំងទៅវិញ និងត្រូវបានបោះបង់ចោលជាស្ថាពរ បន្ទាប់ពីចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៥។

លោក Robert Weiss មេធាវីជំនាញផ្នែកអចលនទ្រព្យពាណិជ្ជកម្មនៅក្រុមហ៊ុនច្បាប់ Valensi Rose PLC បានលើកឡើងថាកាលពីឆ្នាំ២០១៩ ការសាងសង់គម្រោងទាំងមូលបានផ្អាកចោលទៅវិញ ក្រោយពីក្រុមហ៊ុនបានបណ្តាក់ទុនរាប់ពាន់លានដុល្លារ ទៅក្នុងគម្រោងនេះរួចមក

លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន Oceanwide Holdings បានជួបប្រទះបញ្ហារអាក់រអួល ក្រោយពីរដ្ឋាភិបាលចិនដាក់ចេញវិធានការរឹតបន្តឹង លើការបញ្ចេញមូលធនទៅក្រៅប្រទេ ស ក្នុងគោលបំណងជួយរក្សាស្ថិរភាពរូបិយប័ណ្ណ ក្នុងស្រុករបស់ខ្លួន។

អគារនេះត្រូវបានប្រកាសដាក់លក់ ជាផ្លូវការនៅខែមិថុនានេះ ព្រោះបច្ចុប្បន្ន ក្រុមហ៊ុនចិនខាងលើ កំពុងប្រឈមមុខនឹងដំណើរការក្ស័យធន ខណៈក្រុមហ៊ុនរបស់ខ្លួនអស់លទ្ធភាពទូទាត់សងប្រាក់ទៅឱ្យម្ចាស់បំណុលវិញ៕ប្រភព:CNA

LEAVE A REPLY

Please enter your comment!
Please enter your name here