កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៤ និងមានទីតាំង នៅរាជធានីខេត្តចំនួន៥

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបញ្ជាក់ថាកម្ពុជាមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហួតដល់ទៅ៤៤ដែលអាចនឹងស្រូបការងារសម្រាប់ពលរដ្ឋកម្ពុជាជិត២សែននាក់ត្រូវបានអ្នកជំនាញកម្ពុជាប្រាប់ក្រុមហ៊ុនចិន។

នេះបើតាមការអះអាង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានប្រាប់លោក ស៊ី ជានឆឹង (Xu Jiancheng) តំណាងក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd ដែលមានទីតាំងនៅទីក្រុងស៊ូចូវ ប្រទេសចិនថា ដោយសារតែកត្តាអំណោយផល ជាពិសេសគឺកត្តាសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា បច្ចុប្បន្នមានគម្រោងវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ទី៤៤តំបន់។

លោកបានអះអាងថា តំបន់ទាំងនេះ បានស្រូបយកកម្លាំងពលកម្ម ប្រមាណ១៨៧.០០០កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មឧស្សាហកម្ម និងសង្គមសេដ្ឋកិច្ចកម្ពុជា។

លោកអគ្គលេខាធិការ ក៏បានបញ្ជាក់អំពីកំណើនវិនិយោគចិន តាមក្រមខណ្ឌនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជាចិនផងដែរ។

មកដល់ពេលនេះ ទោះបីជាកម្ពុជា មានគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសដល់ចំនួន៤៤ បានទទួលភ្លើងខៀវ ប៉ុន្តែតំបន់សេដ្ឋកិច្ចពិសេស ដែលដំណើរការ គឺមានប្រមាណជា ២៦កន្លែងទេ ដែលមានទីតាំងនៅ ខេត្តស្វាយរៀង ព្រះសីហនុ រាជធានីភ្នំពេញ កោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here