ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជួនបានបើកកិច្ចប្រជុំ ត្រៀមរៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ផ្លូវក្រវាត់ក្រុងទី៣។
ពិធីនេះនឹងធ្វើឡើង ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា–ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
-->

កិច្ចប្រជុំនេះដឹកនាំដោយ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំ ពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះសំណូមពរ ក៏ដូចជា បញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ បានជួបប្រទះអំឡុងពេលអនុវត្តការងារ។

ថ្លែងទៅអង្គប្រជុំនាឱកាសនោះ លោកលឹម ស៊ីដេនីនបានណែនាំឱ្យសមាជិកសមាជិកាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកត្រៀមរៀបចំពិធីនេះ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំត្រៀមរៀបចំ ពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ផ្លូវក្រវាត់ក្រុងទី៣នេះ ប្រព្រឹត្តទៅដោយរលូនតាមផែនការដែលបានគ្រោងទុក៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube