វៀតណាមគ្រោងសាងសង់ស្ពានប្រវែងជិត៣គីឡូម៉ែត្រ ឆ្លងកាត់ឈូងសមុទ្រខេត្តគៀនយ៉ាង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសវៀតណាម គ្រោងស្ថាបនាស្ពានប្រវែង២,៨គីឡូម៉ែត្រ ដែលមានផ្លូវចំនួន៦គន្លង ដោយឆ្លងកាត់ឈូងសមុទ្រ Rach Gia

គម្រោងនេះគឺជាផ្នែកមួយ នៃផែនការកសាងបណ្តាញផ្លូវតភ្ជាប់រវាងខេត្តភាគខាងត្បូង នៃប្រទេសចំនួន២ រួមមានខេត្តគៀនយ៉ាង (Kien Giang)និងខេត្តកាម៉ៅ (Ca Mau)

គម្រោងស្ពានខាងលើ គ្រោងចំណាយទុនវិនិយោគសរុបចំនួន៣,៩ទ្រីលានដុង (ប្រហែល១៥៤,៥លានដុល្លារ)។ស្ពាននេះនឹងតភ្ជាប់ពីឃុំ Tay Yen ក្នុងស្រុក An Bien នៃខេត្ត Kien Giang ជាមួយទីរួមក្រុង Rach Gia ក្នុងខេត្ត Kien Giangដដែល។

មន្រ្តីនាយកដ្ឋានដឹកជញ្ជូនខេត្ត Kien Giang ដែលទទួលបន្ទុកសាងសង់ស្ពាននេះ បានប្រកាសថាយើងកំពុងរៀបចំកម្មវិធីប្រកួតប្រជែងមួយ ដើម្បីជ្រើសរើសក្រុមហ៊ុនរចនាស្ថាបត្យកម្មស្ពានជាជំហានបន្ទាប់ ដោយប្រើប្រាស់ថវិការដ្ឋជាទុនវិនិយោគ

គម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចបើកការដ្ឋានសាងសង់​​​ជាផ្លូវការនៅឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៩ខាងមុខ។

នៅពេលសាងសង់រួចរាល់ ស្ពាននេះនឹងជួយកាត់បន្ថយការដឹកជញ្ជូនតាមផ្លូវជាតិលេខ៦៣ ដែលមានស្រាប់ ព្រមទាំងពង្រីកទីប្រជុំជន និងជួយជំរុញកំណើនសេដ្ឋកិច្ច នៅតំបន់ជុំវិញឆ្នេរសមុទ្រក្រុង Rach Gia

លើសពីនេះទៀត រដ្ឋបាលខេត្ត Kien Giang គ្រោងស្នើសុំការអនុម័ត ទុនវិនិយោគពីរដ្ឋាភិបាលថ្នាក់ជាតិ លើគម្រោងស្ថាបនាផ្លូវឆ្នេរសមុទ្រ ប្រវែង៦០គីឡូម៉ែត្រ ដើម្បីតភ្ជាប់ទៅកាន់ខេត្តមួយទៀត គឺខេត្ត Ca Mau ដោយប្រើប្រាស់ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)៕ប្រភព: Vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here